ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក នឹងរៀបចំ«ការប្រគំតន្រ្តីអបអរសាទរខួបលើកទី៤៤ កំណើតសហភាពសហព័ន្ធយុវជនកម្ពុជា» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ដោយមានការចូលពីសិល្បករជាច្រើនរូប រួមជាមួយនឹងការតាំងពិព័រណ៍នានារបស់ ស.ស.យ.ក. នៃបណ្តារាជធានី-ខេត្តទូទាំងប្រទេស។ នេះបើតាមសហភាពសហព័ន្ធយុវជនកម្ពុជា ផ្សព្វផ្សាយ ឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា។
ប្រភពដដែលឱ្យដឹងទៀតថា ក្នុងកម្មវិធីប្រគំតន្ត្រីនៅថ្ងៃទី៣ ខែធ្នូនោះ មានការចូលរួមពីសិល្បករល្បីៗ ជាច្រើន ព្រមទាំងមានវត្តមានអាហារឆ្ងាញ់ៗជាច្រើននៅក្នុងកម្មវិធីនោះផងដែរ៕ ដោយ៖ គង់ ឌិន



