ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងជួបប្រជុំជាមួយគណៈអភិបាលរាជធានី មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រី ដើម្បីចាត់វិធានការនានា ក្នុងការទប់ស្កាត់ការរីករាលដាលដោយជំងឺ covid -19 ក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ។
ជាក់ស្តែងនៅវេលាម៉ោង ៤រសៀល ថ្ងៃទី១៨ ខែមេសាឆ្នាំ២០២១ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគ បន្តសហការជាមួយក្រុមជំនាញកំចាត់សត្វល្អិតនិងមេរោគតាមអគារ ( Easy pest Control-EPC) បានបាញ់ថ្នាំសំលាប់មេរោគ ក្នុងផ្សារ និងជុំវិញបរិវេណផ្សារ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាតត្បាត ពីវីរុសកូវីដ-១៩។
កន្លងមកមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលវីរុសកូវីដ-១៩ បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោកនោះ នៅក្នុងប្រទេសកម្ពុជា ក៏មានករណីឆ្លងជំងឺកូវីដ១៩នេះដែរ៕ អត្ថបទ៖ កុម្ភ:




