
អន្ដរជាតិ៖ ប្រធានាធិបតីកូរ៉េខាង លោក Yoon Suk-yeol បាននិយាយថា ចិនមិនត្រឹមតែមានទំនួលខុសត្រូវមួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេមានសមត្ថភាពដាក់ឥទ្ធិពលលើឥរិយាបថរបស់កូរ៉េខាងជើងបាន ហើយលោកបានអំពាវនាវឲ្យទីក្រុងប៉េកាំង បញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងពីការតាមប្រម៉ាញ់ការផលិតហាមឃាត់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ លោក Yoon បានជំរុញឲ្យចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់កូរ៉េខាងជើង បំពេញទំនួលខុសត្រូវរបស់ខ្លួនជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយលោកបន្តថា ការមិនធ្វើបែបនេះ នឹងឈានទៅរកការលំហូរគ្រឿងយុទ្ធោបករណ៍ទៅក្នុងតំបន់៕