តំណាង​រដ្ឋាភិបាល​ជប៉ុន​ប្តេជ្ញា​ជំរុញ​ត​ភា្ជ​ប់​ជើង​ហោះហើរ​ត្រង់​កម្ពុជា​-​ជប៉ុន​ឡើងវិញ​

2022/11/30 12:52:29 am        789

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានទទួល​ជួប​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សំដែង​ការគួរ​ជម្រាបលា ការបញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​ថ្លែងថា ទោះ​ឯកឧត្តម បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​ក៏ដោយ ក៏​ឯកឧត្តម​នឹង​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​កម្ពុជា ជប៉ុន​ឡើងវិញ​។​

​បើតាម​ឯកឧត្តម ទ្រី ឈី​វ ទីប្រឹក្សា​ក្រសួងទេសចរណ៍​ថ្លែង​ឲ្យ​ក្រោយ​ជំនួប​នេះ​ថា វិបត្តិ​កូ​វីដ​១៩ អូសបន្លាយ​ជាង​ ២​ឆ្នាំ​មកនេះ បានធ្វើ​ឲ្យ​ជើងហោះហើរ​ត្រង់​កម្ពុជា​ជប៉ុន បាន​ផ្អាក​ដំណើរការ ហើយ​រហូតមក​ដល់ពេលនេះ ការបើក​ជើងហោះហើរ​ត្រង់​កម្ពុជា ជប៉ុន នៅ​មិនទាន់មាន​ដំណើរការឡើង​វិញ​ទេ ហើយ​ក្នុងជំនួប​នេះ បើ​ទោះ​ឯកឧត្តម ឯកអគ្គរាជទូត​ជប៉ុន នឹង​បញ្ចប់​អណ​ត្តិ​ការទូត​នៅ​កម្ពុជា​ក៏ដោយ ក៏​ឯកឧត្តម នៅតែ​ព្យាយាម​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន បើក​ជើងហោះហើរ​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​កម្ពុជា ជប៉ុន​ឡើងវិញ​។​

​ឯកឧត្តម​បន្តថា ក្នុង​រយៈពេល​ ១០​ខែ​ឆ្នាំ​២០២២​នេះ ទេសចរ​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​ប្រមាណ​ជាង​ ៧០០០​នាក់ ហើយ​ទេសចរ​ពី​ជប៉ុន មក​ទស្សនា​កម្ពុជា​វិញ ​គឺមាន​ប្រមាណ​ជិត ​២​ម៉ឺន​នាក់ ​ហើយ​ការធ្វើដំណើរ​នោះ​ ភាគច្រើន គឺ​ធ្វើ​តាមរយៈ​ជើងហោះហើរ​កម្ពុជា កូរ៉េខាងត្បូង​ទៅកាន់​ប្រទេស​ជប៉ុន ហើយ​ភាគី​ទាំងពីរ ក៏បាន​ប្តេជ្ញា​ផ្សព្វផ្សាយ​ជំរុញ​លំហូរ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា ជប៉ុន​ឲ្យ​កាន់តែច្រើន​ថែមទៀត​។​

​ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ប្រទេស​ជប៉ុន ជា​ប្រទេស​ដែល​ជួយ​មក​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ អប់រំ វប្បធម៌ ធម្មជាតិ ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ ផ្លូវថ្នល់ ដែល​ជាប់​ពាក់ព័ន្ធ​ជាច្រើន​ជាមួយនឹង​វិស័យ​ទេសចរណ៍ ហើយ​ក្រៅពីនេះ ជប៉ុន​ក៏មាន​ផ្តល់ជំនួយ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​ជាច្រើន​ទៀត ដូចជា ជំនាញ​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​និយាយ​ភាសា​ជប៉ុន ជំនាញ​ស្ប៉ា មាស្សា​ជាដើម​។​

​ក្នុងជំនួប​នេះដែរ ឯកឧត្តម ថោង ខុន ក៏បាន​ថ្លែងអំណរគុណ​ស្ថានទូត​ជប៉ុន​ដែល​បាន​ជួយ​បណ្តុះបណ្តាល​វិស័យ​កីឡា ជាពិសេស​កីឡា​យូ​ដូ និង​កា​រ៉ា​តេ ដើម្បី​ត្រៀម​ប្រកួត​កីឡា​SEA GAME​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​ស្នើ​អញ្ជើញ​ក្រុមគ្រួសារ​ឯកឧត្តម​អគ្គរាជទូត​មក​ទស្សនា​ការប្រកួត​កីឡា​នោះដែរ​៕ អត្ថបទ​៖ ស៊ុម សុខ​ជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm