
អន្ដរជាតិ៖ ស្របពេលដែលមានការបាញ់សាកល្បងមីស៊ីលច្រើនបំផុតក្នុងរយៈពេល ១ឆ្នាំ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Unបាននិយាយថា ប្រទេសរបស់លោក មានបំណងចង់ក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ ក្រុមមន្រ្តីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងព្យុងយ៉ាង អាចនឹងត្រៀមខ្លួនសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក៕