
អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានវិលត្រឡប់មកធ្វើតេស្តទ្រង់ទ្រាយធំតាមទម្លាប់វិញហើយដើម្បីរកជំងឺ COVID-19 ក្រោយបាតុកម្មប្រឆាំងវិធានការរឹតត្បិតជំងឺដ៏កាចសាហាវមួយនេះ បានផ្ទុះឡើងនៅទូទាំងប្រទេសកាលពីចុងសប្តាហ៍កន្លងទៅ ។
ក្រុមបាតុកររាប់រយនាក់ និងក្រុមនគរបាល បានប៉ះទង្គិចគ្នានៅក្នុងទីក្រុងសៀងហៃកាលពីយប់ថ្ងៃអាទិត្យរយៈពេល ៣ថ្ងៃជាប់ៗគ្នា ស្របពេលដែលបាតុកម្មស្រដៀងគ្នានេះ បានកើតឡើងនៅតាមបណ្តាទីក្រុងនានា ក្រោយអគ្គីភ័យសម្លាប់មនុស្សនៅទីក្រុង Urumqi ដែលជារដ្ឋធានីតំបន់ហ្ស៊ីនជាំង៕
