សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ​នឹង​ពិន័យ​អ្នក​បំពាន​វិធានការ​បិទ​ខ្ទប់​ចន្លោះ​​ពី ២​​លាន​រៀល​ទៅ​ ​៥​លាន​រៀល

2021/04/27 09:59:58 am        26

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​កំណត់​ការ​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី ២​លាន​រៀល ទៅ​ដល់ ៥​លាន​រៀល​ទៅ​លើ​បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​បំពាន​ដោយ​ចេតនា​ទៅ​លើ​វិធានការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ។

ការ​ពិន័យ​​ជា​ប្រាក់​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​នៅ​ក្នុង​សេចក្ដី​សម្រេច​មួយ​ចេញ​ដោយ​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃ​នេះ។

បើ​តាម​​សេចក្ដី​សម្រេច​នោះ បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​បំពាន​ដោយ​ចេតនា​ទៅ​លើ​វិធានការ​​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ នឹង​ត្រូវ​ពិន័យជា​ប្រាក់​ទាប​បំផុត ២​លាន​រៀល និង​ខ្ពស់​បំផុត​រហូត​ដល់​ ៥​លាន​រៀល។

សេចក្ដី​សម្រេច​នោះ​ក៏​តម្រូវ​ឱ្យ​អ្នក​បំពាន​វិធានការ​របស់​រដ្ឋាភិបាល ត្រូវ​បង់​ប្រាក់​ពិន័យ​នេះ​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៣០​ថ្ងៃ​ប៉ុណ្ណោះ ចាប់​ពី​ថ្ងៃ​ដែល​សមត្ថកិច្ច​ប្រគល់​បង្កាន់​ដៃ​ទៅ​ដល់​បុគ្គល​នោះ។

សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ចេញ​តារាង​តម្លៃ​ផាក​ពិន័យ​នេះ បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​នៃ​មេរោគ​កូវីដ​១៩។

បើ​តាម​ក្រសួង​សុខាភិបាល មនុស្ស​ដល់​ទៅ ៦១៨​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​នាំ​ឱ្យ​កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​សរុប​រហូត​ដល់ ៦ ៣៨៩​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​អ្នក​ឆ្លង​ដល់​ទៅ ៥ ៨៤៦​នាក់ ឬ​ស្មើ​​នឹង ៩១.៥​ភាគរយ បាន​ឆ្លង​មេរោគ​នេះ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm