រុស្ស៊ី៖ យោងតាមទីភ្នាក់ងារសារព័ត៌មាននានារបស់រុស្ស៊ី អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីកំពុងព្យាយាមធ្វើឲ្យអាមេរិកយល់ថា ការចូលពាក់ព័ន្ធកាន់តែជ្រៅរបស់ទីក្រុងវ៉ាស៊ីនតោនចូលក្នុងជម្លោះអ៊ុយក្រែន កំពុងបង្កឲ្យហានិភ័យកើនឡើងកាន់តែច្រើន។

ទីក្រុង Moscow បានត្អូញត្អែរដដែលៗថា ការគាំទ្រខាងយោធាពីលោកខាងលិចដល់អ៊ុយក្រែន កំពុងដុតបញ្ឆេះឲ្យជម្លោះរីករាលដាលកាន់តែធំ ដែលពេលនេះបានឈានចូលដល់ខែទី១០ ខណៈលទ្ធភាពនៃការប្រឈមដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងលោកខាងលិចមានកាន់តែច្រើន។ ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្ដីរបស់លោក Ryabkov ដោយនិយាយថា យើងកំពុងបញ្ជូនសញ្ញាទៅដល់សហរដ្ឋអាមេរិកថា ខ្សែបន្ទាត់នៃការរីករាលដាលការពាក់ព័ន្ធផុងចូលកាន់តែជ្រៅរបស់ពួកគេ ក្នុងជម្លោះនេះត្រូវបានបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ហានិភ័យនេះកំពុងរីកកាន់តែធំឡើង។
ទីក្រុង Kyiv និងលោកខាងលិចនិយាយថា រុស្ស៊ីនឹងត្រូវបានស្ដីបន្ទោសចំពោះការរីកធំបន្ថែមទៀតនៃសង្គ្រាមណាមួយ ក្រោយអ្វីដែលពួកគេនិយាយថា ដោយសារការវាយលុកដោយគ្មានហេតុផលរបស់ទីក្រុង Moscow ចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈ ការបន្តកាន់កាប់ទឹកដីរបស់អ៊ុយក្រែន និងការបង្ហាញការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ៕
អត្ថបទ៖ សុខមាន