ភ្នំពេញ៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា សមាគមនឹងប្រគល់ផ្ទះចំនួន៣០០ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជន ក្នុងខេត្ត៣ នៅមុនដំណាច់ឆ្នាំនេះ ។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បន្ទាប់ពីអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាង សង់ស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញ បានប្រាប់BTVថា ការផ្តល់អំណោយដី និងផ្ទះ គឺជាការឆ្លើយតបចំពោះការលះបង់ និងការលំបាករបស់អតីតយុទ្ធជន ដែលបាន ពលីចំពោះជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ចប់ការសាងសង់ផ្ទះ ចំនួន៣០០ខ្នងបន្ថែមទៀត ហើយនឹងប្រគល់ជូនអតីតយុទ្ធជនមុនដំណាច់ឆ្នាំនេះ។
នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ដោយបន្តលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន គ្រប់រូបឱ្យកាន់តែល្អប្រសើរ និងត្រូវមានវិធានការជួយពួកគេពេលមានបញ្ហាឱ្យទាន់ពេលវេលា។ ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ដោយត្រូវបែងចែកភារកិច្ចគ្នាចុះជួបសំ ណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ តាមខ្នងផ្ទះនីមួយៗ ឱ្យប្រាកដថា គ្រួសារ ដែលជួបការលំបាកទាំងអស់ ទទួលបានការជួយពីសមាគមអតីតយុទ្ធជនកម្ពុជា ៕អត្ថបទ៖ សេក ឧត្តម ថត