អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧប៊ុនរាជាធានីថៃ ជួបគ្នាបង្កើនកិច្ចប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត

2022/11/30 08:02:40 pm        733

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគី ស្តីពីទំនាក់ទំនងការអភិវឌ្ឍន៍ កម្ពុជា-ថៃ នៅខេត្តឧប៊ុនរាជាធានី នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា កន្លងមកទៅ ក៏មានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេ បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការកង​កម្លាំង​ប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ ក្នុងប្រតិភូខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ។

ដោយឡែកខាងភាគីថៃដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោ វីរៈយុទ្ធ រ៉ាក់ ឈីប មេបញ្ជាការ​កង​កម្លាំងសុរនារី ​ឯកឧត្តម សំភីត ​សយសាក់គូ អភិបាលរងខេត្តឧប៊ុនរាជាធានី មេបញ្ជាការកង​កម្លាំងប្រដាប់អាវុធ ​និងគណៈប្រតិភូអមដំណើរនៃព្រះរាជាណាចក្រថៃ ។

ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី ព្រមទាំងគណៈប្រតិភូ ​ក៏បានជួបសំណេះសំណាល ជាមួយ និស្សិតកម្ពុជា​ដែលបានទទួល​អាហាររូបករណ៍​ មកពីបណ្តាខេត្តក្នុងប្រទេសកម្ពុជា​ កំពុង​សិក្សា​ថ្នាក់អនុបណ្ឌិត ​ថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យរាចាផាត់​ ខេត្តអូប៊ុនរាជធានី ក៏ដូចជា​បង្ហាញនូវ វឌ្ឍនភាព ស្ថានភាព ទិដ្ឋភាពនៃការអភិវឌ្ឍនានារបស់កម្ពុជានាពេល​ បច្ចុប្បន្នដល់ក្មួយៗ និង​ជំរុញឱ្យសិស្ស និស្សិត ត្រូវខិតខំប្រឹងប្រែងសិក្សា ​ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួន និងប្រទេស​ជាតិ​យើង ព្រមទាំងបានចូលរួមការលេង​កីឡាបាល់ទាត់ ​ដើម្បី​ជំរុញ ​ចំណងមិត្តភាពរវាង​ប្រតិភូខេត្ត​ព្រះវិហារ ​នៃប្រទេសកម្ពុជា និងប្រតិភូ ​ខេត្តឧប៊ុនរាជធានី នៃប្រទេសថៃ និងបានទស្សនា​នូវការ​សម្តែងសិល្បៈ របស់សិស្ស និស្សិតកម្ពុជា ​និងសិស្ស និង ​និស្សិតថៃ ដើម្បីចែករំលែកនូវ​វប្បធម៌គ្នា​ទៅវិញទៅមក៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm