ក្រុមហ៊ុនឯកជនមួយគ្រោងបណ្តាក់ទុនថែមទៀតលើវិស័យថាមពលកកើតឡើងនៅកម្ពុជា

2022/11/30 08:31:23 pm        381

ភ្នំពេញ៖ ក្រុមហ៊ុន Total eren ដែលជាក្រុមហ៊ុនវិនិយោគទៅថាមពលបៃតង ឬថាមពលពន្លឺ​ព្រះ​អាទិត្យ ​នឹងបង្កើនការវិនិយោគទៅលើថាមពលកកើតឡើងវិញ​នៅ​កម្ពុជា​បន្ថែមទៀត ខណៈដែល​អគ្គិសនីកម្ពុជា ​កំពុងជំរុញការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យឱ្យបាន ​២ជីហ្គាវ៉ាត់ ដើម្បីជួយ​ឱ្យ​កម្ពុជា​សម្រេច​បាននូវគោលដៅ​អព្យាក្រឹតភាពកាបូន​ត្រឹមឆ្នាំ២០៥០។

នៅក្នុងវេទិកាអំពីឱកាសថ្មីសម្រាប់ថាមពលកកើតឡើងវិញ និងការពង្រឹងបណ្តាញអគ្គិសនីនៅ​កម្ពុជា ​នៅព្រឹកថ្ងៃទី២៩ ​វិច្ឆិកា ឆ្នាំ២០២២នេះ ​លោក ​Gregory Thomassin ​ប្រធានគម្រោងហិរញ្ញ​នៃក្រុមហ៊ុន​ Total eren ​បានលើកឡើងថា ​បច្ចុប្បន្ននេះ Total eren ​កំពុង​មាន​ការ​វិនិយោគ​ថាមពល​កើត​ឡើងវិញ​ ប្រមាណ ៤ជីហ្កាវ៉ាត់នៅជុំវិញពិភពលោក ខណៈខ្លួនកំពុងសម្លឹងរកមើលការពង្រីក​លើ​ការវិនិយោគ​ថាមពលកកើតឡើងវិញ​នៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត បន្ទាប់ពី​ក្រុមហ៊ុន​នេះ បានវិនិយោគលើឧទ្យានថាមពលពន្លឺព្រះអាទិត្យមួយនៅខេត្តបាត់ដំបង​ ក្នុងទំហំ ៧៤មេហ្គាវ៉ាត់ លើទំហំដី ៦០ហិកតា​ ដើម្បីចូលរួម​ផ្គត់ផ្គង់​ថាមពលស្អាត ​ទៅក្នុងទីផ្សារថាមពលកកើតឡើងវិញក្នុង​ប្រទេសកម្ពុជា។

លោក បានបន្តថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលខ្លាំងលើការវិនិយោគថាមពល​កកើត​ឡើងវិញ ​ជាពិសេសទៅលើឧទ្យានសូឡា ​ដែលនៅពេលខាងមុខលោករំពឹងថា ក្រុមហ៊ុននេះនឹងបន្ត​ពង្រីក​ការផលិត និងវិនិយោគទៅថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាអគ្គនាយកអគ្គិសនីកម្ពុជា មាន​ប្រសាសន៍ថា ថាមពល​កកើតឡើងវិញនៅកម្ពុជា​ ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។

ឯកឧត្តម បានបន្ថែមថា នៅពេលដែលគោលដៅ COP 26 ជំរុញឱ្យប្រទេសកាន់តែច្រើនឆ្ពោះទៅ​រកថា​មពលកកើតឡើងវិញ ​កម្ពុជាបានរកឃើញខ្លួនឯងនៅកន្លែងត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវ​សម្រាប់ការផ្លាស់ប្តូរថាមពល ​ហើយនឹងសម្រេចឲ្យ​បាននូវគោលដៅកាត់បន្ថយការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ ​ឱ្យដល់កម្រិតសូន្យតាមដែលអាចធ្វើទៅ​បាននៅឆ្នាំ២០៥០ ដោយការអភិវឌ្ឍ​វារីអគ្គិសនី ​ជម្រុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ​និងថាមពលកកើតឡើងវិញ។

សូមជម្រាប​ជូនថា ​គិតមកដល់បច្ចុប្បន្ននេះ ​ការវិនិយោគលើថាមពលសូឡានៅកម្ពុជា ​មានចំនួន ៧គម្រោង ​ដែលបាន និងកំពុងតភ្ជាប់បណ្តាញផ្គង់ផ្គត់អគ្គសនី៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm