កម្ពុជា រំលឹកខួបលើកទី៣០ នៃការបង្កើតកម្មវិធីស្មារតីចងចាំពិភពលោក

2022/11/30 08:59:48 pm        555

ភ្នំពេញ៖ គណៈកម្មការជាតិយូណេស្កូកម្ពុជា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារ លេខាធិការដ្ឋាន​នៃ​គណៈ​កម្មាធិការជាតិស្មារតីចងចាំពិភពលោក​ យូណេស្កូភ្នំពេញ យូណេស្កូបាងកក ​ព្រឹកថ្ងៃទី៣០ ​ខែវិចិ្ឆកានេះ ​បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ​អំពី​បេតិកភណ្ឌឯកសារដែលបានចុះបញ្ជីក្នុង “ស្មារតីចងចាំពិភពលោក» ​និងរំលឹកខួបលើកទី៣០ នៃការបង្កើត​ “កម្មវិធីស្មារតីចងចាំពិភពលោក»។

លោក ឯក ប៊ុនថា តំណាងក្រុមការងារលេខាធិការដ្ឋាន​ នៃគណៈកម្មការជាតិស្មារតីចងចាំពិភព​លោក ​បានឲ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់សិក្ខាកាម អំពី​បេតិកភណ្ឌឯកសារ និងកម្មវិធីស្មារតីចងចាំពិភពលោក រួមទាំងផ្សព្វផ្សាយអំពីបេតិកភណ្ឌ​ឯកសារ​ដែល​បានចុះបញ្ជីក្នុងស្មារតីចងចាំ​ ពិភពលោក ថ្នាក់អន្តជាតិ និងតំបន់​ (បណ្ណសារទួលស្លែង រឿងអីណាវបុស្បា និងឯកសារសំឡេងនិទានរឿង រាមកេរ្តិ៍ដោយតាគ្រុឌ) ​និងប្រមូលព័ត៌មាន និងធាតុចូលពីសិក្ខាកាម ដើម្បីរៀបចំទម្រង់សម្រង់បេតិកភណ្ឌឯកសារ ថ្នាក់ខេត្ត ​និងថ្នាក់ជាតិ និងពិនិត្យលទ្ធភាពលើការរៀបចំបញ្ជីថ្នាក់ជាតិ ដើម្បីតៀមធ្វើការចុះបញ្ជីនាពេលអនាគត។

លោក ហង្ស និស្ស័យ ​ប្រធានសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ​បានលើកឡើងពី​បណ្ណ​សារទួលស្លែង បានចុះបញ្ជីស្មារតីចងចាំពិភពលោក​ ថ្នាក់អន្តរជាតិកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

កម្ពុជានៅឆ្នាំ២០០៨ ​បានចុះបណ្ណសារទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំថ្នាក់តំបន់ ហើយបន្តចុះចូល​ក្នុង​ថ្នាក់​អន្តរជាតិនៅឆ្នាំ២០០៩។

បន្ថែមពីនេះ ​ក៏មានបេតិកភណ្ឌឯកសារពីរផ្សេងទៀត​ ដែល​កម្ពុជា​បាន​ចុះក្នុងបញ្ជីជាបន្តបន្ទាប់ ពោល​គឺឯកសារ សំឡេងនិទានរឿងរាមកេរ្តិ៍ ​ដោយតាគ្រុឌ ​ឆ្នាំ២០១៤ ​និងរឿង​អីណាវបុស្បា? (Panji tales manuscripts) ឆ្នាំ២០១៧។

កម្ពុជានៅមាន​បេតិកភណ្ឌឯកសារ​ជាច្រើន​ទៀតដូចជា ​ប្រភេទ​អត្ថបទ (សិលាចារឹក សៀវភៅ សាស្ត្រាស្លឹករឹត ​ក្រាំង) រូបភាព (រូបថត-ផែនទី-គំនូរ) ឯកសារសំឡេង ​(ថាស កាសែត)។ ដែល បេតិកភណ្ឌទាំងនេះ​ទាមទារ​ឲ្យមានការការពារ ​និងអភិរក្សមុន​នឹង​ឈាន​ទៅ​រក​ការ​បាត់បង់ជាបណ្តើរៗ​ ដូចដែល ​លើកឡើងខាងដើម៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm