មន្ទីរ​បញ្ច​កោណ​ព្រួយបារម្ភ​ពី​ស្ថិរភាព​ក្នុង​តំបន់ បន្ទាប់ពី​របាយការណ៍​ស្តីពី​ការ​រីក​សាយ​នុយក្លេអ៊ែរ​របស់​ចិន​

2022/11/30 10:17:57 pm        410

​អាមេរិក៖ យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ ដោយ​មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​អង្គារ​បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​ទំនងជា​នឹង​ស្តុក​ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ១,៥០០​គ្រាប់​នៅ​ត្រឹម​ឆ្នាំ​២០៣៥ ប្រសិនបើ​ប្រទេស​នេះ​បន្ត​ជាមួយ​នឹង​ល្បឿន​នៃ​ការ​បង្កើត​នុយក្លេអ៊ែរ​នា​ពេល​បច្ចុប្បន្ន​។

នៅ​ពេល​សួរ​អំពី​ជំហរ​របស់​ប្រទេស​ចិន​ទាក់ទង​នឹង​របាយការណ៍​នេះ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណលោក Pat Ryder បាន​និយាយ​ថា ការ​រីក​សាយ​នុយក្លេអ៊ែរ​កាន់​តែ​ច្រើន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​កាន់​តែ​ច្រើន និង​នាំមក​នូវ​កត្តា​បង្ក​អស្ថិរភាព​ដល់​តំបន់​។ ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​នៅ​មន្ទីរ​បញ្ច​កោណ​លោក Ryder បាន​និយាយ​ទៅកាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​ពី​ការវាយតម្លៃ​ចុងក្រោយ អធិប្បាយ​អំពី​បញ្ហា​ប្រឈម​របស់​ក្រសួងការពារជាតិ និង​លើក​ឡើង​ពី​ទិសដៅ​យុទ្ធសាស្ត្រ​យោធា​របស់​ប្រទេស​ចិន​។​ ​តួ​លេខ​នេះ​បាន​បញ្ជាក់​អំពី​ការ​ព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក​កាន់តែខ្លាំង​ឡើង អំពី​ចេតនា​របស់​ចិន​សម្រាប់​ការពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ទោះបីជា​ការ​ព្យាករណ៍​ពុំបាន​បង្ហាញ​ថា ​ចិន​កំពុង​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ដែល​លឿន​ស្រាប់​រួចទៅហើយ​ក៏​ដោយ​។

របាយការណ៍​ដែល​ផ្តោត​ចម្បង​សំខាន់​លើ​សកម្មភាព​ក្នុង​ឆ្នាំ២០២១ បាន​និយាយ​ថា ​បច្ចុប្បន្ន​ចិន​មាន​ស្តុក​ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាង ៤០០​គ្រាប់​។​ ​មន្ត្រី​រូប​នេះ​បាន​និយាយ​​ថា ការ​ព្យាករណ៍​របស់​មន្ទីរ​បញ្ច​កោណ​សម្រាប់​ឃ្លាំង​អាវុធ​ស្តុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ចិន​នឹង​មាន​ចំនួន ១០០០​គ្រាប់​នៅ​ឆ្នាំ​២០៣០ ដែល​នៅតែ​ពុំ​មាន​ការប្រែប្រួល​នោះ​ទេ ដោយ​បញ្ជាក់​ថា​ ការ​ព្យាករណ៍​សម្រាប់​ឆ្នាំ​២០៣៥ ដោយ​ផ្អែកលើ​ល្បឿន​នៃ​ការពង្រីក​ឃ្លាំង​អាវុធ​ក៏​ពុំ​មាន​ការប្រែប្រួល​ដែរ​។ ​ចិន​និយាយ​ថា ឃ្លាំង​អាវុធ​របស់​ខ្លួន​ពុំបាន​កើន​ឡើង​ដូច​ឃ្លាំង​អាវុធ​របស់​សហរដ្ឋអាមេរិក និង​រុស្ស៊ី​នោះ​ទេ និង​បាន​និយាយ​ថា ​ខ្លួន​ត្រៀមខ្លួន​ចូល​តុ​ចរចា ប៉ុន្តែ​លុះត្រាតែ​ក្រុង​វ៉ាស៊ីនតោន​កាត់បន្ថយ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​នៅ​កម្រិត​ស្មើ​នឹង​ចិន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        3
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm