កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំមហោស្រព បង្ហើរខ្លែងខ្មែរលើកទី១ នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២២ នៅបរិវេណកីឡដ្ឋានខេត្ត ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីជ្រើសរើសយកខ្លែងដែលមានភាពល្អឯក។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានលើកឡើងថាការ រៀបចំមហោស្រពបង្ហើរខ្លែងនេះ ក្នុងគោលបំណងថែរក្សាប្រពៃណីវប្បធម៌ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ជាតិយើង និងជំរុញលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ក៏ដូចជាបង្កការសប្បាយរីករាយជូន ដល់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាកំសាន្តសប្បាយ៕







