សហភាពអឺរ៉ុបបន្តគាំទ្រកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសិស្សផ្នែកអប់រំបច្ចេកទេសនៅកម្ពុជា

2022/11/30 11:32:04 pm        1.0 K

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សហភាពអឺរ៉ុប បានប្រកាស​បន្តគាំទ្រកម្មវិធីអភិវឌ្ឍន៍សមត្ថភាពសិស្សផ្នែកអប់រំបច្ចេកទេស ដើម្បីជួយបង្កើន ពង្រឹង និងលើក​កម្ពស់​កម្លាំងផលិតនៅកម្ពុជាដែលនឹងធ្វើឱ្យកម្ពុជា​ អាចសម្រេច​បាន​នូវ​មហិច្ឆតា​ក្លាយ​ជាប្រទេស ដែល​មានចំណូលមធ្យម​កម្រិត​ខ្ពស់នៅឆ្នាំ២០៣០ ​និង​ក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ​ប្រចាំកម្ពុជា ​និងដៃគូរពាក់ព័ន្ធមួយចំនួនទៀត ​កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញ ​បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំពិភាក្សា ​និងវេទិកា​ពិព័រណ៍​ស្នាដៃសិស្ស ផ្នែកអប់រំ​បច្ចេកទេស​ នៅវិទ្យាល័យ ​ចំណេះទូទៅ ​និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសាសន៍ថា ​ចាប់ពីឆ្នាំ២០០៣ ​រហូតមកដល់ឆ្នាំនេះ សហភាព​អឺរ៉ុប បាន​រួមចំណែក​ជួយ​អភិវឌ្ឍន៍​វិស័យអប់រំនៅប្រទេសកម្ពុជាជាច្រើន ​ចាប់ពី​កម្រិត​មត្តេយ្យ សិក្សា ​រហូតដល់កម្រិតវិទ្យាល័យ​ រួមមានកម្មវិធីអាហារូបករណ៍​សិស្សក្រីក្រ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ រឹង និងទន់ ដល់សាលារៀន ​ការកសាងផែនការអភិវឌ្ឍសាលារៀន (ESP) ការបណ្តុះបណ្តាលសមត្ថ ភាពមន្ត្រីអប់រំថ្នាក់ជាតិ​ និងការកសាងសមត្ថភាពគ្រូបង្រៀន ។ល ។

ឯកឧត្តម បន្តថា ថ្មីៗនេះ EU តាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ​និងតំណាងប្រទេសជាសមាជិកEU នៅ​តែបន្តជួយគាំទ្រ​បន្ថែមទៀត​ដល់កម្មវិធីអភិវឌ្ឍន៍​សមត្ថភាពសិស្សផ្នែកអប់រំបច្ចេកទេស ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពផ្នែកអប់រំ​បច្ចេកទេស​នៅ​កម្រិតមធ្យមសិក្សាទុតិយភូមិ នៅ​តាមវិទ្យាល័យចំណេះទូ ទៅនិងបច្ចេកទេស ដើម្បីជួយបង្កើន ពង្រឹង ​និងលើកកម្ពស់កម្លាំង​ផលិត​នៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជា ​អាចសម្រេច​បាន​នូវ​មហិច្ឆតា​ក្លាយជាប្រទេស​ដែលមានចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០​ និងក្លាយជាប្រទេសអភិវឌ្ឍន៍​នៅឆ្នាំ២០៥០។

បច្ចុប្បន្ន គ្រឹះស្ថានសិក្សា​ ដែលផ្ដល់សេវា​អប់រំ​បច្ចេកទេស​តាមកម្មវិធីអប់រំបច្ចេកទេសកម្រិតមធ្យម សិក្សា (៩+៣) មាន២១​ នៅក្នុងរាជធានី-ខេត្តចំនួន១៨ ​ដែលក្នុងនោះ ​មានវិទ្យាល័យចំណេះទូទៅ និង ​បច្ចេកទេសរដ្ឋ ចំនួន១៤ វិទ្យាល័យចំណេះទូទៅ ​និងបច្ចេកទេសឯកជន ​ចំនួន០៣ និង​តាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​មួយចំនួនទៀតផងដែរ៕អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm