ភ្នំពេញ ៖ សូមសាធារណជនទៅទទួលយកឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់គន្លង ETC សម្រាប់ចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ នេះបើតាមក្រសួងសាធារណការ និងដឹ កជញ្ជូនផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រភពដដែលឱ្យដឹងទៀតថា ដើម្បីចូលរួមទប់ស្កាត់ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់បងប្អូនអ្នកបើកបរនៅលើផ្លូវល្បឿនលឿន ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេ ញ-ក្រុងព្រះសីហនុ បានរៀបចំជាការផ្តល់ជូនពិសេសនូវការបំពាក់ឧបករណ៍ ETC-OBU ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២ ០២៣ ខាងមុខនេះ នៅគ្រប់បញ្ជរបង់ប្រាក់ទាំង៨ទីតាំងនៃផ្លូវល្បឿនលឿន។ ដើម្បីទទួលបានឧបករ ណ៍នេះ សូមបងប្អូនភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណម្ចាស់យានយន្ត បណ្ណសម្គាល់យានយន្ត ឬវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត(ឆៀក)។
តាមរយៈឧបករណ៍នេះ បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរសព្ទដៃ(Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូរបស់ក្រសួងសាធារ ណការ និងដឹកជញ្ជូន។
បច្ចុប្បន្នមានគ្រឹះស្ថានដៃគូចំនួន៧ ដែលបានដាក់ឱ្យប្រើប្រាស់នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត ក្នុងនោះរួមមាន៖ ធនាគារ ជីបម៉ុង(Chip Mong Bank) ធនាគារ អេស៊ីលីដា(ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង(Wing Bank) ធនាគារ វឌ្ឍនៈ(VATTANAC Bank) ធនាគារកាណាឌីយ៉ា(Canadia Bank)និង លីហួរវេរលុយជាដើម។
បន្ថែមពីលើជម្រើសការប្រើប្រាស់គន្លងផ្លូវ ETC បងប្អូនក៏អាចជ្រើសយកការចេញចូលតាមគន្លងANPR ផងដែរ ដែលតម្រូវឱ្យបញ្ចូលសមតុល្យជាមុនទៅក្នុងផ្លាកលេខដូចគ្នា។ ព័ត៌មានបន្ថែមសូមទំ នាក់ទំនងលេខ ១៣៩៩ ជាលេខសម្រាប់សាកសួរព័ត៌មានស្ដីពីសេវាកម្ម និងលេខ ១២៧៥ ជាលេខស ម្រាប់សាកសួរព័ត៌មានទូទៅ៕ ដោយ៖ គង់ ឌិន



