
អន្ដរជាតិ៖ ប្រជាពលរដ្ឋមានវ័យចំណាស់មួយចំនួនរស់នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានបង្ហាញក្តីកង្វល់របស់ខ្លួនចំពោះការបញ្ឈប់វិធានការទប់ស្កាត់ជំងឺ COVID-19កម្រិតសូន្យណាមួយ បើទោះបីការធ្វើតេស្តរកវីរុសតាមទម្លាប់នៅតែបន្តធ្វើនៅក្នុងទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះក៏ដោយ ។ លោកយាយ Ye Weifang វ័យ ៨៣ឆ្នាំ ដែលពុំទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយសារក្តីបារម្ភពីសុខភាពរបស់លោកយាយ បាននិយាយថា លោកយាយព្រួយបារម្ភពិតមែន បើសិនជាវិធានការទប់ស្កាត់ត្រូវបានដកចេញ ជាពិសេសសម្រាប់មនុស្សចាស់ដែលពុំបានចាក់វ៉ាក់សាំងដូចជាលោកយាយ។ បើសិនជាវាកើតឡើងពិតមែន វានឹងក្លាយជាបញ្ហាកាន់តែធំសម្រាប់មនុស្សចាស់ ងាយឆ្លងជំងឺមួយនេះ៕
