
អន្ដរជាតិ៖ គណកម្មការសុខភាពជាតិចិន(NHC)បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេមានគោលដៅចាក់វ៉ាក់សាំងបន្ថែមទៀតដល់មនុស្សចាស់ដែលមានវ័យលើសពី ៨០ឆ្នាំ ពោលគឺកាត់បន្ថយគំលាតរយៈពេលរវាការចាក់ដូសមូលដ្ឋាន និងដូសជម្រុញ មកនៅត្រឹម ៣ខែវិញ សម្រាប់មនុស្សចាស់។
វិធានការនេះ ត្រូវបានគេមើលឃើញថាជាចំណុចដ៏សំខាន់ក្នុងយុទ្ធសាស្រ្តបញ្ឈប់វិធានការទប់ស្កាត់ជំងឺជំងឺ COVID-19ដ៏តឹងរឹងរយៈពេលជិត ៣ឆ្នាំ ដែលធ្វើឲ្យធ្លាក់ចុះកំណើនសេដ្ឋកិច្ច ក៏ដូចជាបង្អាក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ ជាហេតុបង្កឲ្យផ្ទុះបាតុកម្មកាលពីចុងសប្តាហ៍កន្លងទៅនៅក្នុងប្រទេសចិន៕
