
អន្ដរជាតិ៖ សត្វស្លាបជាង ១៣.០០០ក្បាល ភាគច្រើនគឺជាសត្វស្លាប Pelican បានងាប់នៅតាមតំបន់ឆ្នេរប្រទេសប៉េរូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ បន្ទាប់ពីការរីករាលដាលឆ្លងជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសមួយនេះ។
ក្រុមអាជ្ញាធរ បានរាយការណ៍ពីករណីងាប់សត្វស្លាប Pelican ដោយសារជំងឺផ្តាសាយបក្សីនៅតាមតំបន់ឆ្នេរ នៅភាគខាងជើង និងភាគកណ្តាលប្រទេសប៉េរូ ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ៕
