
អន្ដរជាតិ៖ ក្រុមស៊ើបអង្កេតអ៊ុយក្រែន បានប្រមូលបំណែកមីស៊ីល សំបកគ្រាប់បែក និងបំណែករ៉ុក្កែតរាប់ម៉ឺនបំណែកដែលរុស្ស៊ី បានបាញ់ស្រោចដូចដំណក់ទឹកភ្លៀងទៅលើទីក្រុងភាគខាងកើត Kharkiv ដើម្បីផ្តល់ភស្តុតាងបន្ថែមទៀតពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។
លោក Dmytro Chubenko គឺជាអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុង Kharkiv បាននិយាយថា រុស្ស៊ីប្រើប្រាស់អាវុធទាំងអស់នេះ វាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មន្ទីរពេទ្យ អគារខ្ពស់ៗ អគារផ្ទះល្វែង អគារធុរកិច្ចរដ្ឋ និងឯកជន ដែលគ្មានអ្វីជាប់ពាក់ព័ន្ធសោះនឹងហេដ្ឋារចនាសម្ព័ន្ធយោធា៕
