ឯកឧត្តម សោម សុគន្ធ ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​អភិបាលក្រុង Bussy saint George’s នៃ​ប្រទេស​បារាំង ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ និង​វប្បធម៌​

2022/11/30 08:25:44 pm        824

​ភ្នំពេញ៖ ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជាមួយ​អ្នកដឹកនាំ​ប្រតិភូ​អភិបាលក្រុង ប៊ុ​ស្ស៊ី​សាំង​ហ្ស​ក (Bussy saint George’s) លោក ស៊ុន ឆ​វិ​ទ្ធ តំណាងអោយ​សហគម​ខ្មែរ Bussy-77 នៃ​តំបន់​Department de Seine et Marne 77 នៃ​ប្រទេស​បារាំង និង​លោក YANN DUBOSC (​យ៉ាន់ ឌុយ​បូស​) អភិបាលក្រុងប៊ុ​ស្ស៊ី​សាំង​ហ្ស​ក (Bussy saint George’s), នាទី​សី្ត​ការ​ក្រសួង រសៀល​ថ្ងៃទី​៣០ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២២​នេះ​។

​លោក YANN DUBOSC (​យ៉ាន់ ឌុយ​បូស​) អភិបាលក្រុង ប៊ុ​ស្ស៊ី​សាំង​ហ្ស​ក បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ ឯកឧត្តម សោម សុគន្ធ ដែល​បាន​អនុញ្ញាតឱ្យ លោក​និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក៏ដូចជា​ជម្រាបជូន​អំពី​កិច្ចការងារ​ដែល​ក្រុង​ប៊ុ​ស្ស៊ី​សាំង​ហ្ស​ក (Bussy saint George’s) នៃ​ប្រទេស​បារាំង កំពុង​គាំទ្រ និង​អនុវត្ត គឺ​កាលពី​ថ្ងៃ​២៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២២ គណៈប្រតិភូ បាន​ចុះ​កិច្ចព្រមព្រៀង​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ក្រុង​ប៊ុ​ស្ស៊ី​សាំង​ហ្ស​ក នៃ​ប្រទេស​បារាំង និង​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​អនុវត្ត​គ្របដណ្តប់​លើ​រាល់​សកម្មភាព​កិច្ច សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍ និង​វិនិយោគ ក្នុង​តំបន់​ទាំងពីរ (​ក្រុង (Bussy saint George’s និង​ខេត្តកំពង់ឆ្នាំង​) ដោយ​គោរព​នូវ​អធិបតេយ្យភាព និង​ផលប្រយោជន៍​នៃ​គូភាគី និង​គោរព​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​ជាធរ​មាននៃ​ប្រទេស​ទាំងពីរ​។ ទន្ទឹមនឹងនោះ​អត្ថន័យ​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ផ្តោត​សំខាន់​លើ​ការអប់រំ សិល្បៈ​វប្បធម៌ និង​វិស័យសេដ្ឋកិច្ច សង្គម ដើម្បី​ប្រែក្លាយ​ឲ្យ​ការអភិវឌ្ឍន៍ និង​ការវិនិយោគ​នានា កាន់តែ​ប្រសើរ​ជាមួយគ្នា​។

​ក្នុងជំនួប​ខាងលើនេះ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ពិភាក្សាគ្នា ដោយ​យកចិត្តទុកដាក់ និង​ទទួលបាន​លទ្ធផល​ល្អជា​ច្រើន ដូចជា​៖ កម្ពុជា​-​បារាំង អាច​ផ្លាស់ប្តូរ​វិស័យ​សិល្បៈ​វប្បធម៌ រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុង​ប៊ុ​ស្ស៊ី​សាំង​ហ្ស​ក​។

​លោកអភិបាលក្រុង ប៊ុ​ស្ស៊ី​សាំង​ហ្ស​ក បាន​បន្តទៀតថា សព្វថ្ងៃ​អាជ្ញាធរ​ក្រុង បាន​គាំទ្រ​សមាគម​ខ្មែរ នៅ​ក្រុង​ប៊ុ​ស្ស៊ី​សាំង​ហ្ស​ក ដែល​មកដល់ពេលនេះ​មាន​ជាង​៣៥០០​នាក់​។ ដូច្នេះ​ លោក​មាន​កី្ត​រំភើប​រីករាយ ទើប​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយគ្នា​បន្តទៀត​។​

​នាឱកាស​នោះ​ឯកឧត្តម សោម សុគន្ធ ក្នុងនាម​លោកជំទាវ រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​សេចក្តី​រីករាយ និង​ធ្វើ​កិច្ច​សហ​ប្រតិ​ប​តិ្ត​កា​រលើ​វិស័យ​សិល្បៈ​វប្បធម៌ និង​រងចាំ​ជួយ​ជានិច្ច និង​សូម​ជូនពរ​លោក YANN DUBOSC (​យ៉ាន់ ឌុយ​បូស​) អភិបាលក្រុង និង​គណៈប្រតិភូ​នៃ​ប្រទេស​បារាំង សូម​មាន​សុខ​ភាពល្អ និង​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​៕​ អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
2026/05/14 07:57:06 am        3
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
2026/05/13 10:05:27 pm        1
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
2026/05/13 07:50:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​

2026/05/14 09:48:03 am
​បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
2026/05/14 09:44:38 am
​ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
2026/05/14 09:07:07 am
​អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
2026/05/14 08:39:22 am
​លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
2026/05/14 08:29:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/13 09:40:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am