ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរ ខួប១១ឆ្នាំ នៃ​ប្រតិបត្តិការ​របស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia)

2022/12/01 04:33:32 pm        316

នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ប្រារព្ធ​ពិធី​អបអរ​សាទរ​ ខួប ១១ឆ្នាំ នៃ​ប្រតិបត្តិការរបស់ក្រុមហ៊ុន មីនីបៀ Minebea(Cambodia) របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែល​បាន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផលិត​អំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។ក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា មានរហូតដល់ទៅ ៤០០លានដុល្លារអាមេរិក និង​ផ្តល់​ការ​ងារជូនពលរដ្ឋខ្មែរបានជាង ៦ពាន់នាក់។ បច្ចុប្បន្នក្រុមហ៊ុននេះ បាន​ដាក់​ទុន​វិនិយោគ​សរុប​រហូត​ដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង ៨ពាន់លានដុល្លារ នៅ ៩៥​កន្លែង​ទូទាំង​ពិភព​លោក។



ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចធ្លាប់​ត្រូវ​បាន​គេ​ផ្តល់​យោបល់​អោយ​បដិសេដ​ក្រុម​មីនីបៀរបស់ជប៉ុន ដោយគេបញ្ជាក់ថា ក្រុមហ៊ុននោះជាក្រុមហ៊ុនតូច និង​មិន​មាន​សក្តា​នុពល​។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល គាំពារ​ការ​វិនិយោគ​បរទេស​នៅ​ប្រទេស​កម្ពុជា មិនមែនសំដៅតែទៅលើក្រុមជប៉ុននោះឡើយ​ ដែលសកម្មភាពទាំងនេះ គឺជា​គោល​នយោបាយ ដើម្បីទាក់ទាញវិនិយោគិននៅកម្ពុជាកាន់តែមានចំនួនច្រើន។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រូវការការវិនយោគពីក្រៅប្រទេស មិនថា ក្រុមហ៊ុន​នោះតូច​ ឬក៏ធំនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រីណាមកមុន យើង​នឹង​ចាប់​ទទួលទានមុន, ត្រីណាមកក្រោយ យើងទទួលទានពេលក្រោយ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសពីគោលនយោបាយជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាម​រយៈគោល​នយោបាយចាក់វ៉ាក់សាំងកូវីដ-១៩លើប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងវិធានការនានា តាម​ការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ និង៣ កុំផងដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បញ្ហាកូវីដ-១៩ ប្រភេទ«អូមីក្រុង» បាន​ឆ្លង​រីករាល​ដាល​គ្រប់​ស្រទាប់មហាជនទាំងអស់ មិនថាអ្នកធំ ​ឬអ្នកតូច​ ,អ្នកមាន​ ឬអ្នកក្រនោះឡើយ។ សម្តេចតេជោ ហ៊ុន សែនប្រកាសថា «អ្វីដែលយើងឈ្នះកូវីដ-១៩ គឺគោលនយោបាយចាក់វ៉ាក់សាំងស្រោចទៅលើប្រជាពលរដ្ឋ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានីខេត្ត ស្រុក ខណ្ឌ​ទាំងអស់​ទូទាំង​ប្រទេស សូមគិតអោយបានដិតដល់ទៅលើការប្រើប្រាស់បរិក្ខាអគ្គិសនីវៃឆ្លាត ដើម្បីប្រសិទ្ធភាព នៃ​ការ​ប្រើប្រាស់ និងភាពសន្សំសំចៃខ្ពស់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព។ «គ្មាន​នរណា ឬបរទេសណាវិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាងកម្ពុជា-ជប៉ុន​។ សម្តេចប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាព​ជាដៃ​គូ​ជា​មួយ​ជប៉ុន។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមហ៊ុន Toyota នឹង​ដំឡើង​រោង​ចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បាន​កើត​ឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាព​អំណោយ​ផល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា។

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង០០នាទី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm