ការត្រៀម​បានល្អ​របស់​ប្រដាល់​គុន​ខ្មែរធ្វើ​ឲ្យ​ដំណើរការ​ប្រកួត​កីឡា​ជាតិ​បញ្ចប់​ដោយ​ជោគជ័យ​

2022/12/01 05:33:16 pm        81

​កីឡា​ជាតិ​៖ ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ដែល​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ ដោយសារ​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​របស់​សហព័ន្ធ ទាំង​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និង​កីឡាករ​-​កីឡាការិនី​ចូលរួម។​

​ការបង្ហាញ​សុទិដ្ឋិនិយម​នេះ បន្ទាប់ពី​ប្រដាល់​គុន​ខ្មែរបាន​ដំណើរ​ការប្រកួត​ដោយ​ជោគជ័យ​ ក្នុង​ព្រឹត្តិការណ៍​ជាតិលើក​ទី​៣ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ បន្ទាប់ពី​ដំណើរការ​ប្រកួត​ជាង ១​សប្ដាហ៍​កន្លងមក នៅ​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្ដា​ត​ចាស់​)។​ ​ឯកឧត្តម​បន្ដថា ការប្រកួត​កីឡា​ជាតិ​នេះ​​គឺជា​ការផ្តល់​ឱកាស​ដ​ល់​កីឡាករ​-​កីឡាការិនី​បាន​បញ្ចេញ​ទេពកោសល្យ សមត្ថភាព ក៏ដូចជា​ការវាស់ស្ទង់​បច្ចេកទេស កីឡាករ-កីឡាការិនី​ម្នាក់ៗដែល​បាន​ហ្វឹកហាត់​កន្លងមក ដើម្បី​ត្រៀម​ឆ្ពោះទៅ​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ហើយក៏​ជាការ​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស​ត្រៀម​ដឹកនាំ និង​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ​ផងដែរ។​

​ការ​ប្រ​កូត​កីឡាប្រដាល់​គុន​ខ្មែរនៃ​កីឡា​ជាតិលើក​ទី​៣ បានចាប់ផ្ដើម​ដំណើរការ​ប្រកួតកាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៧៤​នាក់មកពី ១៣​ក្រសួង និង​រាជធានី​-​ខេត្ត។ ចំពោះ​លទ្ធផល​បច្ចេកទេសគឺ​ក្រសួងការពារជាតិ​ឈរនៅ​ចំណាត់ថ្នាក់​លេខ​១ ដណ្តើមបាន​មេដាយ​សរុប ១០​គ្រឿងមាន​មេដាយមាស ៧ ប្រាក់​២ និង​សំរឹទ្ធ​១។ ចំណែក​ក្រសួងមហាផ្ទៃឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងមាន​មេដាយមាស​៤ ប្រាក់​១ និង​សំរឹទ្ធ​២ ខណៈ​លេខ​៣ ខេត្ត​កែបឈ្នះ​មេដាយប្រាក់​៣ និង​សំរឹទ្ធ ២៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        383
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        471

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm