អ៊ីស្រាអែល៖ រដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា ប្រទេសរបស់ខ្លួននឹងឈប់តម្រូវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ នៅតាមទីសាធារណៈទៀតហើយ ខណៈចំនួនករណីឆ្លងវីរុសកូរ៉ូណាបានកំពុងធ្លាក់ចុះ។ រដ្ឋាភិបាលបានដកវិធានការពាក់ម៉ាស់ជាចាំបាច់ នៅតាមទីសាធារណៈកាលពីថ្ងៃអាទិត្យ ដោយផ្អែកលើការណែនាំរបស់ក្រុមអ្នកជំនាញរយៈពេលមួយឆ្នាំ បន្ទាប់ពីការអនុវត្តន៍វិធានការនេះ ដោយមានការផាកពិន័យសម្រាប់អ្នកបំពានវិធានការ។

អ៊ីស្រាអែលបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋចំនួន ៤.៩៧លាននាក់ ឬស្មើនឹង ៥៣% នៃចំនួនប្រជាជនសរុបរបស់ខ្លួន។ ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃរបស់ប្រទេសនេះ ធ្លាប់បានហក់ឡើងខ្ពស់ជាង ១ម៉ឺននាក់កាលពីខែមករា ប៉ុន្តែចំនួនករណីឆ្លងបានធ្លាក់ចុះទាបជាង ១០០នាក់នៅថ្ងៃខ្លះ។ គេបានមើលឃើញមនុស្សជាច្រើន កំពុងដើរនៅតាមដងផ្លូវនានានៃទីក្រុងហ្ស៊េរ៉ុយសេឡឹម ដោយគ្មានម៉ាស់កាលពីថ្ងៃអាទិត្យ។ លោកតាវ័យ ៧០ឆ្នាំម្នាក់បាននិយាយថា គាត់មិនបារម្ភពីការពាក់ម៉ាស់ទៀតទេ ព្រោះគាត់បានចាក់វ៉ាក់សាំងរួចហើយ។
ទោះយ៉ាងណាក៏ដោយ អ្នកដំណើរនៅតាមមធ្យោបាយធ្វើដំណើរសាធារណៈ និងអតិថិជននានានៅតាមហាងលក់ទំនិញផ្សេងៗនៅតែបន្តពាក់ម៉ាស់ ខណៈដែលប្រជាពលរដ្ឋនៅតែតម្រូវឲ្យពាក់ម៉ាស់នៅក្នុងស្រុកភូមិរបស់ពួកគេ។ អ៊ីស្រាអែលមានករណីឆ្លងសរុបចំនួន ៨៣៧,០៤៧នាក់ និងស្លាប់ចំនួន ៦,៣៣៥នាក់៕
អត្ថបទ៖ សុខមាន