កីឡាវាយកូនឃ្លីលើតុ​មាន​មន្ដ្រី​បច្ចេកទេស​គ្រប់គ្រាន់​ត្រៀម​ស៊ី​ហ្គេម តែ​បារម្ភ​រឿង​ប្រជែង​មេដាយ​

2022/12/01 06:33:01 pm        72

​កីឡាជាតិ៖ លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​ជាតិលើក​ទី​៣ ដែល​ដំណើរការ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ។ តាមរយៈ​នេះ លោក​ថា សហព័ន្ធ​មាន​ធនធាន​មន្ដ្រី​បច្ចេកទេស​គ្រប់គ្រាន់ ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម សម្រាប់​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែ​អ្វីដែល​សហព័ន្ធ​បារម្ភ​នោះគឺ​ការ​ប្រជែង​មេដាយ​ជូន​ជាតិ។​

​ការលើកឡើង​នេះ បន្ទាប់ពី​កីឡាវាយកូនឃ្លីលើតុបានបញ្ចប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ពិធី​បិទ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​​។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ដោយមាន​ការយកចិត្ត​ទុកដាក់​របស់​ប្រធាន​សហព័ន្ធ បាន​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​មានការ​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់ជាតិ និង​អន្ដរជាតិ​ជា​បន្ដបន្ទាប់ រហូត​ថ្មីៗទើប​សហព័ន្ធ​បាន​បញ្ចូនទៅ​ប្រឡង​ជាប់​អាជ្ញាកណ្ដាល ចៅក្រម​អន្ដរជាតិ ៦​រូប។ ដូច្នេះ​សហព័ន្ធ​មិនមាន​ការបារម្ភ​រឿង​មន្ដ្រី​បច្ចេកទេស​នោះទេ អ្វី​បារម្ភ​គឺ​កម្រិត​បច្ចេកទេស​កីឡាករ​-​កីឡាការិនីដែល​ត្រូវ​ប្រជែង​មេដាយ។​​

​គួរ​ដឹងថា កីឡាវាយកូនឃ្លីលើតុនៃ​កីឡា​ជាតិលើក​ទី​៣ នេះមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៣៩​រូបមកពី ៧​ក្រសួង និង​រាជធានី​-​ខេត្ត។ រីឯ​ផ្នែក​កីឡាវាយកូនឃ្លីលើតុ​ជនពិការគឺមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៤​នាក់។ ចំពោះ​លទ្ធផល​កីឡា​កូនឃ្លី​លើ​តុ​ (​ជន​មិនមាន​ពិការភាព​) ក្រសួងមហាផ្ទៃឈ្នះ​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៣ និង​ប្រាក់ ២ និង​ខេត្ត​ប៉ៃលិនឈ្នះ​មេដាយមាស ១ និង​ប្រាក់ ២ ឈរ​លេខ​២។ ចំណែក​លទ្ធផល​កីឡាវាយកូនឃ្លីលើតុ​ជនពិការ គឺ​ខេត្តព្រៃវែងឈ្នះ​មេដាយ​ច្រើនជាងគេរួមមាន​មេដាយមាស ៣ និង​ប្រាក់ ១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm