ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជា-វៀតណាម បានរៀបចំធ្វើពិធីប្រគល់ និងទទួលអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩រូប ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ក្រោមអធិបតីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមេរភូមិន្ទ និងលោកអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាម។
បន្ទាប់ពីធ្វើពិធីប្រគល់ និងទទួលរួច កម្ពុជាបានធ្វើពិធីដង្ហែអដ្ឋិធាតុយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ៤៩ រូប ពីទឹកដីវៀតណាមចូលមកតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦។



















