ភ្នំពេញ៖ អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសង្រ្គោះជាតិកម្ពុជា ៤៩រូប ដែលពលីក្នុងសមរភូមិ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីទឹកដីវៀតណាមមកបញ្ចុះនៅលើទឹកដីកម្ពុជាវិញ នៅចំណុចតំបន់ប្រវត្តិសាស្រ្តយោធា X16 ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាប្រធានក្រុមការងារសាងសង់តំបន់ប្រវត្តិសាស្រ្តយោធា X16 បានអញ្ជើញទៅទទួលដោយផ្ទាល់នូវអដ្ឋិធាតុពីសាធារណរដ្ឋសង្គមនិយមវៀតណាម។
បន្ទាប់ពីដង្ហែឆ្លងព្រំដែនវៀតណាម និងប្រារព្ធពិធីតាមប្រពៃណីសាសនានៅថ្ងៃនេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញប្រារព្ធពិធីឈាបនកិច្ចអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាទាំង៤៩រូប នៅថ្ងៃទី ២ ធ្នូ ស្អែកនេះ៕













