សម្ដេចតេជោ៖ ក្រុមហ៊ុន TOYOTA នឹងដំឡើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

2022/12/01 08:49:44 pm        347

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឲ្យដឹងថា ក្នុងពេលខាងមុខនេះ កម្ពុជានឹងទទួល​បាន​រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន តូយូតា ថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលកត្តាទាំងនេះ ​គឺបានកើតចេញពីកត្តានៃសន្តិភាព។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​លើកឡើងនៅក្នុងពិធីអបអរសាទរខួប១១ឆ្នាំ​ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia) នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ នេះថា ពាក់ព័ន្ធបញ្ហាហេដ្ឋារចនាសម្ព័ន្ធ, បញ្ហា​ធនធាន​មនុស្ស ​និងទាក់ទងបញ្ហាតម្លៃ​អគ្គិសនី ​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​រួចហើយ ប៉ុន្តែរឿង​ដែល​ធំជាងគេ​ គឺត្រូវតែថែរក្សា​សន្តិភាព​ឲ្យបាន​ ទើបកម្ពុជាអាចរក្សាបណ្តាក្រុមហ៊ុន​ដែលកំពុង​មានស្រេច​ និង​ការទាក់ទាញក្រុម​ហ៊ុនថ្មីៗ​មកវិនិយោគនៅកម្ពុជាបន្ថែម ។

ទាក់ទង​ការដំឡើងរថយន្តនេះ, ​សម្ដេចតេជោ ​ហ៊ុន សែន ​បន្តឲ្យដឹងថា នៅពេលជួប​សន្ទនា​រវាង​សម្ដេច ​និងនាយករដ្ឋមន្រ្តីជប៉ុន ​គឺឯកឧត្តម ​ហ៊្វូមីអូ គីស៊ីដា ​នៅទីក្រុងតូក្យូ ​ក្នុងពេលសម្តេច​អញ្ជើញ​បុណ្យសព​ អតីត​នាយករដ្ឋមន្រ្តី ​ឯកឧត្តម ហ្ស៊ិនស៊ូ ​អាបេ ​ក្នុងនោះ​ឯកឧត្តម ​ហ៊្វូមីអូ ​គីស៊ីដា ស្នើឲ្យ​កម្ពុជាគាំទ្រ​នៃគម្រោងបង្កើតផ្គុំ ​និងដំឡើងរថយន្ត ។

សម្ដេចតេជោ បន្ថែមថា ដូច្នេះនៅមិនឆ្ងាយពីរោងចក្រ ​Minebea(Cambodia) គឺនឹងមាន​រោងចក្រផ្គុំ និង​ដំឡើងរថយន្ត តូយ៉ូតា ​ថ្មីមួយទៀតកើតនៅក្នុងតំបន់នេះ ។

សម្តេចតេជោ ​នាយករដ្ឋមន្ត្រី ​បានបញ្ជាក់ថា ជុំវិញការផ្គុំ ​និងដំឡើងរថយន្តនេះ កម្ពុជាទទួល​បាន​ក្រុមហ៊ុនមួយចំនួនរួចហើយដូចជា ​ក្រុមហ៊ុនផ្គុំ ​និងដំឡើងរថយន្ត Hyudai ​នៅខេត្តកុងកោះ ក្រុមហ៊ុន RMA Cambodia ផ្គុំ ​និងដំឡើងរថយន្ត FORD​ នៅខេត្តពោធិ៍សាត់, ​គម្រោងដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន K (CAMBODIA) CO., LTD នៅខេត្តកំពង់ស្ពឺ ​និងក្នុងពេលខាងមុខនេះ កម្ពុជា​នឹងមានរោងចក្រផ្គុំ និងដំឡើងរថយន្តថ្មីមួយរបស់ក្រុមហ៊ុន តូយូតា ​ដែលកត្តាទាំងអស់នេះ កម្ពុជា​មិន​ត្រឹមពង្រីកក្រុមហ៊ុនដែលមានស្រាប់នៅទីនេះទេ ​គឺកម្ពុជាទាក់ទាញ​បានក្រុមថ្មីៗ​ជាច្រើនទៀត ឲ្យ​មកបណ្តាក់ទុនជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm