កម្ពុជាចម្រាញ់មាសសរុបបានជិត ៥តោនហើយ គិតមកដល់ចុងខែវិច្ឆិកានេះ

2022/12/01 09:51:09 pm        949

ភ្នំពេញ៖ ក្រុមហ៊ុនកំពុងធ្វើអាជីកម្មរ៉ែមាស នៅព្រះរាជាណាចក្រកម្ពុជា មានចំនួន ៤ ចម្រាញ់​មាសសរុបបានជិត ៥តោនហើយ គិតមកដល់ចុងខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ នៅក្នុងប្រតិបត្តិការរុករក និងការចម្រាញ់រ៉ែមាសរបស់ខ្លួន។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​ លើកឡើងនៅក្នុង ពិធីសំណេះ​សំណាល​ជាមួយនិវត្តជន​ នៃក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ជុំវិញ​ការធ្វើអាជីវកម្មរ៉ែមាសនេះ ក្នុងរយៈពេល ២ ទៅ ៣ឆ្នាំ ​ចុងក្រោយនេះ ក្រុមហ៊ុនដែល​ទទួល​បាន​អាជ្ញាប័ណ្ណពីក្រសួង​បានឈានទៅធ្វើអាជីវកម្មជាបណ្តើរៗ ​នៅតាមតំបន់ទីតាំងផ្សេងៗគ្នា ជា​លក្ខណៈឧស្សាហកម្មខ្នាតតូចផង ​និងជាឧស្សាហកម្មខ្នាតធំផង។

ទាក់ទងអាជីវកម្មរ៉ែមាសនេះ​ គិតមកដល់ចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមហ៊ុនចំនួន ៤ ដែលកំពុង​ប្រតិបត្តិធ្វើ​អាជីវកម្ម​ចម្រាញ់មាស ​សរុបបានជិត ៥ ​តោនមាសរួចហើយ ក្នុងនោះក្រុមហ៊ុន Xing Yuan Kanng Yeak ​ចម្រាញ់មាសបានចំនួន ២២ គីឡូក្រាម, ក្រុមហ៊ុន Xinshan Industrial Cambodia បាន ៤៥ គីឡូក្រាម, ក្រុមហ៊ុន Delcom Kampuchea ចំនួន ១៦០ គីឡូក្រាម ដោយក្រុមហ៊ុនទំាងបី​នេះ​ចម្រាញ់​ចេញជាមាសទឹក១០ ។ ​ចំណែកក្រុមហ៊ុន Renaissance Minerals Investment ដែល​ជា​ក្រុមហ៊ុនឧស្សាហកម្មខ្នាតធំ ចម្រាញ់មាសទឹក ៩ ​បានចំនួនប្រមាណ ៤ ៥៩៨ គីឡូក្រាមផងដែរ។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាសទាំង៤ ខាងលើ ​ក្នុងនោះ Renaissance Minerals Investment មានទីតាំងធ្វើអាជីវកម្ម និងចម្រាញ់មាស ​ស្ថិតនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ​ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន Xinshan Industrial Cambodia តំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ​ខេត្តព្រះវិហារ, ក្រុមហ៊ុន Xing Yuan Kanng Yeak នៅតំបន់អូរខ្លិកខ្លក់​ ស្រុកសំបូរ ខេត្តក្រចេះ, ​និងក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ​ស្រុករវៀង ខេត្តព្រះវិហារ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm