ស៊ីរី៖ ប្រទេសស៊ីរីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែក្រោយ ដែលសភារបស់ប្រទេសនេះនិយាយថា ជាសកម្មភាពមួយទំនងជានៅតែបន្តរក្សា ការក្ដោបក្ដាប់អំណាចរបស់លោកប្រធានាធិបតី Bashar al-Assad។

លោក Assad មិនត្រូវបានគេរំពឹងថា នឹងប្រឈមទៅនឹងការប្រឆាំងដាច់ណាត់ទេ ទោះបីជាជម្លោះនៅតែកំពុងបន្ត និងវិបត្តិសេដ្ឋកិច្ចនៅតែកើនឡើងក៏ដោយ។ បន្ទាប់ពីសង្គ្រាមរយៈពេល ១០ឆ្នាំ រដ្ឋាភិបាលស៊ីរីបានគ្រប់គ្រងតំបន់សំខាន់ៗ ស្ទើរតែទាំងអស់នៅក្នុងប្រទេសនេះ។ មនុស្សប្រមាណ ៤សែននាក់ត្រូវបានសម្លាប់ និងជាងពាក់កណ្ដាលនៃប្រជាជនស៊ីរីត្រូវបានភៀសខ្លួន។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងកាន់អំណាចអាណត្តិរយៈពេល ៧ឆ្នាំនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា៕
អត្ថបទ៖ សុខមាន