មនី្ទរពេទ្យកាល់ម៉ែត បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីជំនាញវៈកាត់ចោះ ដោយអ្នកជំនាញមកពីUSA

2022/12/01 10:34:17 pm        78

ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីជំនាញវះកាត់ចោះ ដោយអ្នកជំនាញ មកពីសាកលវិទ្យាល័យ យូតាស សហរដ្ឋអាមេរិក។

​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាងលើនេះ មានការចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, លោក ស៊ា សំណាង ប្រធានសមាគមនិកាយ សាសនា ចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ, Dr. Raymond Priceស្ថាបនិកនិង ជានាយក នៃមជ្ឈម ណ្ឌល វះកាត់សកល។

បើតាមឯកឧត្តម សាស្រ្តាចារ្យ ឡឹម តារា អគ្គនាយករងមនី្ទរពេទ្យកាល់ម៉ែត បានឲ្យដឹងថា វគ្គបណ្តុះបណ្តាល បន្តបន្ថែមបច្ចេកទេសជំនាញ នៃការវៈកាត់ចោះ ដែលជាការវៈកាត់តូច និងមានសារៈសំខាន់ ដែលធ្វើឲ្យ អ្នកជំងឺ ពុំសូវមានការឈឺចាប់ និងឆាប់ជាសៈស្បើយ។

​ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅ បំផុតចំពោះសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវ គ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានខិតខំប្រឹងប្រែង ក្នុងការឧបត្ថម្ភគាំទ្របេសកកម្មបង្កើត សកម្មភាពសហ ប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង ផ្លាស់ ប្តូរបទពិសោធន៍ដល់គ្រូពេទ្យ តាមរយៈការ បញ្ជូន ក្រុម សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេស នៃសាកល វិទ្យាល័យ យូតាស(Utah) សហរដ្ឋអាមេរិក មកធ្វើការបណ្តុះ បណ្តាលដល់គ្រូបង្គោល និងរៀបចំបង្កើតជាមជ្ឈមណ្ឌល ឧត្តមភាព សម្រាប់ការបណ្តុះបណ្តាល Laparoscopy នៅមន្ទីរពេទ្យកាល់ម៉ែត។

ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ទៀតថា មន្ទីរពេទ្យកាល់ម៉ែត បានប្រើប្រាស់ ជំនាញវះកាត់ចោះនេះ ក្នុងបច្ចេកទេសវះកាត់ជូនអ្នកជំងឺ ចាប់តាំងពីឆ្នាំ១៩៩៩ មករហូតដល់បច្ចុប្បន្ន ហើយសង្ឃឹមថា តាមរយៈ ការជួយ ពង្រឹង លើជំនាញនិងការផ្លាស់ប្តូរបទពិសោធន៍ជាមួយវេជ្ជបណ្ឌិតឯកទេស នៃសាកលវិទ្យាល័យយូតាស(Utah) នឹង បង្កើន សមត្ថភាពបន្ថែមកាន់តែល្អប្រសើរដល់វេជ្ជបណ្ឌិតឯកទេសមន្ទីរពេទ្យកាល់ម៉ែត និស្សិតDES មកពី សាកល វិទ្យា ល័យវិទ្យាសាស្ត្រសុខាភិបាល សំដៅពង្រីកវិសាលភាពបច្ចេកទេសវះកាត់ចោះ នៅតាមមន្ទីរពេទ្យទូទាំងប្រទេសកម្ពុជា ដែលពិតជាមានសារៈសំខាន់យ៉ាងធំធេងក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្ដទុកដាក់គិតគូរ ជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm