ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិ ជំរុញអ្នកសាងសង់គោរពច្បាប់និងគុណភាពសំណង់

2022/12/01 10:48:33 pm        794

ភ្នំពេញ៖ នៅថ្ងៃទី១ខែធ្នូនេះ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញបើកសន្និបាតបូកសរុបការងារ លើកទី១២ របស់​សមាគមអ្នកសាងសង់កម្ពុជា​ និងបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ​ឆ្នាំ២០២២ ដែលនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍​មានតាំងពិព័រណ៍​ផលិតផល ​និងសេវាកម្មជាង ២០០០មុខ នៅមជ្ឈមណ្ឌលពិព័រណ៍​កោះពេជ្រ។

ក្នុងឱកាសនេះ ឯកឧត្តម លាង មុនីរិទ្ធ ថ្លែងថា ​សន្និបាតបូកសរុបការងារបស់​សមាគម​អ្នកសាង​សង់​កម្ពុជា ​អមដោយ​ការតាំងពិព័រណ៍​បង្ហាញផលិតផលបំរើឲ្យវិស័យសំណង់ឆ្នាំនេះ គឺបាន​បង្ហាញ​ការអភិវឌ្ឍ ការរីកចំរើនជាច្រើននៃវិស័យសំណង់នៅកម្ពុជាក្រោយបរិបទកូវីដ១៩។

យ៉ាងណាក៏ដោយ ​ឯកឧត្តម លាង មុនីរិទ្ធ នៅក្នុងពិធីនេះ អំពាវនាវភាគីពាក់ព័ន្ធក្នុងវិស័យសំណង់​ទាំងអស់ ​ត្រូវរួមគ្នាគោរពច្បាប់សំណង់ ​ក្រមសីលធម៌ និង​លិខិត​ដ្ឋាន​គតិយុត្តិពាក់ព័ន្ធនានា​ ដើម្បី​ធនា​បាន​ទាំងសុវត្ថិភាព​ អនាម័យ បរិស្ថាន​ សោភ័ណ គុណភាពសំណង់ និងបន្តចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចបន្តរីករចំរើន។

ក្នុងរយៈពេលនេះ៩ខែឆ្នាំ២០២២នេះ ក្រសួងរៀបចំដែនដី ​នគរូបណីយកម្ម ​និងសំណង់បាន​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ទូទាំងប្រទេសមាន ៣១៧៦គម្រោង ​មាន​ទុនវិនិយោគប្រមាណ ១៩៦៣លាន​ដុល្លាអាមេរិក​ ក្នុងនោះផ្តល់លិខិតអនុញ្ញាតសាងសង់​គម្រោងបណ្តុំលំនៅដ្ឋានបុរី មាន២០គម្រោង​ សង់អគារកំពស់ខ្ពស់ចាប់ពី៥ជាន់ឡើង ​មាន៩៨គម្រោងស្មើ១០០អគារ ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ​ថ្លែងថា នេះជាលើកទី៩ ដែល​សមាគមអ្នកសាងសង់កម្ពុជា ​សហការរៀបចំការតាំងពិព័រណ៍​ឧស្សាហកម្មសំណង់កម្ពុជា ​អន្តរជាតិ ២០២២ ​ខណៈពិព័រណ៍ឧស្សាហកម្មសំណង់ដ៏ធំ​ជាងគេនៅកម្ពុជានេះ បានអាកខានរៀបចំ​២ឆ្នាំ​ជាប់ៗ​គ្នា ដោយសារវិបត្តិកូវីដ១៩។

អ្នកឧកញ្ញា ពុង ឃាវសែ បន្តថា សម្រាប់ជួបជុំរៀបចំសន្និបាត អមដោយមានការតាំងពិព័រណ៍​ឡើងវិញ​នេះ គឺមានក្រុមហ៊ុនចំនួន៧៩ក្រុមហ៊ុន បានរៀបចំស្តង់ប្រមាណ ​១៥០ស្តង់ ដាក់តាំង​បង្ហាញ​ផលិតផល​ជាង២០០០មុខ​ ក្នុងនោះផ្នែកសេវា​កម្ម​មាន​ប្រមាណ​ ៥០ប្រភេទ ដែលមាន​ខ្លះ​ជាផលិតផលក្នុងស្រុក ​ហើយខ្លះក៏មានការនាំចូលមកពីក្រៅប្រទេសរួមមាន៖ ​ចិននិងតំបន់តៃវ៉ាន កូរ៉េ បារាំង ជប៉ុន អាល្លឺម៉ង់ ស៊ុយអ៊ែត ឥណ្ឌា ​និងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន៕ អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm