អាជ្ញាធរខណ្ឌទួលគោកចុះចងខ្សែហ៊ុមព័ទ្ធមិនអនុញ្ញាតឲ្យអាជីវកលក់ដូរ បង្កការកកស្ទះចរាចរណ៍

2022/12/01 11:16:01 pm        833

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់ និង​ចងខ្សែ​ហ៊ុមព័ទ្ធ នៅចិញ្ចើមផ្លូវលេខ២៣០ ​របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ មិនអនុញ្ញាត​ឲ្យអាជីវករលក់ដូរ ឬរម៉ក ជួលដឹកបន្លែផ្លែឈើ​ចតលើផ្លូវបន្តទៀតឡើយ ​កាត់បន្ថយការកក់ស្ទះចរាចរណ៍​ដល់​អ្នកធ្វើដំណើរ ​ដើម្បី​សោភ័ណភាព សណ្ដាប់ធ្នាប់​ តាមដងផ្លូវនៅតំបន់នោះផងដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក មាន​បញ្ជាដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក​ បានចុះចាត់វិធានការដល់​អាជីវករលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវ និង រម៉កជួលដឹកបន្លែផ្លែឈើចតលើផ្លូវលេខ២៣០ ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីសាលាខណ្ឌទួលគោក បានឱ្យដឹងថា ចំពោះកំណាត់ផ្លូវលេខ២៣០ ដែលអាជ្ញាធរបាន​ហ៊ុមព័ទ្ធ​ខ្សែ គឺ ពេលថ្ងៃ មិនអនុញ្ញាត​ឲ្យអាជីវករលក់ដូរ ឬចតរម៉កដឹកបន្លែផ្លែឈើ នៅលើផ្លូវបន្តទៀត​ឡើយ។ ដោយឡែកនៅយប់អាជ្ញាធរអនុញ្ញាតឲ្យអាជីវករលក់ដូរ​បន្លែផ្លែឈើ ជា​បណ្ដោះអាសន្ន​តែធ្វើយ៉ាង​ណា​នៅវេលាម៉ោង៦ព្រឹក ​សម្អាត​និងរើឲ្យស្អាតវិញ រហូត​ដល់ផ្សារ​បន្លែ​នៅលើប្រឡាយ​បឹងសាឡាង​សាងសង់​រួច ​បងប្អូន​អាជីវកនឹងផ្លាស់​ទៅលក់នៅទីនោះ។

បន្ថែមទៀតនោះកម្លាំងសន្តិសុខ​សណ្ដាប់ធ្នាប់ខណ្ឌក៏នៅប្រចាំការជាប់​នៅ​គោល ដៅ​កំណាត់ផ្លូវនេះ​ផងដែរ ​ដើម្បីរក្សាសណ្ដាប់ធ្នាប់​ ក្នុងករណី ​មានអាជីវក ឬរម៉ក ​នៅតែបន្តចត អាជ្ញាធរ​និង​ដកហូត​យកទៅសាលាខណ្ឌដើម្បីរក្សាទុក​ ចាត់ការតាមនីតិវិធី។

គួរំលឹកផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បាន​លើក​ឡើង​ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាព​ការងាររៀបចំសណ្ដាប់ធ្នាប់​សាធារណៈតាមដង​ផ្លូវ​ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺដើម្បីសម្រួលដល់​ការធ្វើ​ចរាចរណ៍របស់ប្រជាពលរដ្ឋ ​និងលើកកម្ពស់​សោភណភាព​រាជធានីភ្នំពេញ ឱ្យកាន់តែមាន​ភាព​ស្រស់ស្អាត និងទាក់ទាញផងនោះ ​អាជ្ញាធរខណ្ឌទាំង១៤ ​និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់​ និង​ម៉ឺងម៉ាត់​លើការងាររៀបចំសណ្តាប់ធ្នាប់​សាធារណៈតាមដងផ្លូវ និង​ការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm