ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសិក្ខាសាលាស្តីពី «ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (ហៅកាត់ច្បាប់ PF)» សម្រាប់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជា។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ដើម្បីលើកកម្ពស់ការយល់ដឹងដល់អង្គការមិនមែនរដ្ឋាភិបាលបរទេសអំពីកាតព្វកិច្ច និងនីតិវីធីក្នុងការចូលរួមអនុវត្តច្បាប់ PF ឱ្យមានប្រសិទ្ធភាព និងចូលរួមទប់ស្កាត់រាល់ការប្រព្រឹត្តបទល្មើសពាក់ព័ន្ធនានា៕ អត្ថបទ ៖ ឧត្ដម
