ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។
សូមជម្រាបថា រាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អភិបាលរាជធានី និង រដ្ឋធានីអាស៊ាន (MGMAC 2022) និង វេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និង សៅរ៍ថ្ងៃទី២ និង៣ខែធ្នូ ឆ្នាំ ២០២២ ។ កិច្ចប្រជុំ និងវេទិកានេះ នឹងមានតំណាងទីក្រុង និង ខេត្តចូលរួមប្រមាណ៨០ ទីក្រុងក្នុង តំបន់អាស៊ាន និង ក្រៅអាស៊ាន មានជាង៣០ ទីក្រុងធំៗចូលរួមផងដែរ ៕
