ក្រោយធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា នៃអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង ៤៩ រូប កាលពីថ្ងៃទី១ធ្នូម្សិលមិញ កម្ពុជាបានរៀបចំពិធីបូជាអដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។












