អ៊ុយ​ក្រែ​ន​បង្ហាញ​ចំនួន​ទាហាន​ស្លាប់​ប្រមាណ ១៣.០០០​នាក់​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី

2022/12/02 05:14:59 pm        464

​អ៊ុយ​ក្រែ​ន៖ មន្ត្រី​ជំនិត​របស់លោក​ប្រធានាធិបតីអ៊ុយ​ក្រែ​នបាន​និយាយថា ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ​ ១៣.០០០​នាក់បាន​ស្លាប់​ចាប់តាំងពី​ការចាប់ផ្ដើម​ការវាយលុក​របស់​រុស្ស៊ី។​ ​លោក Mykhailo Podolyak ដែលជា​ទីប្រឹក្សា​របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយថា ទាហាន​ចន្លោះ​ពី​ ១០.០០០​នាក់ និង ​១៣.០០០​នាក់បាន​ស្លាប់​។

​អ៊ុយ​ក្រែ​នកម្រ​បង្ហាញ​ទិន្នន័យ​សម្រាប់​ចំនួន​ទាហាន​ស្លាប់​ណាស់ ការអត្ថាធិប្បាយ​របស់​លោក Podolyak មិនត្រូវ​បានបញ្ជាក់​ដោយ​យោធា​របស់​ប្រទេស​នេះ​ទេ​។ ​កាលពី​ខែមិថុនាលោក​ធ្លាប់បាន​និយាយថា ទាហាន​អ៊ុយ​ក្រែ​ន​ចន្លោះ​ពី ១០០​នាក់ទៅ​ ២០០​នាក់បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​។ ​កាលពី​ខែ​មុន ឧស​ត្ដ​មេស​នី​យ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក លោក Mark Milley បាន​និយាយថា​ ទាហាន​រុស្ស៊ីប្រមាណ ១០០.០០០​នាក់ និង​ទាហាន​អ៊ុយ​ក្រែ​ន​ចំនួន ១០០.០០០នាក់បាន​ស្លាប់ ​ឬរបួស​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្ដើម​។​

​នៅក្នុង​សុន្ទរកថា​តាម​វីដេអូកាលពី​ថ្ងៃ​ពុធ ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula Von der Leyen បាន​និយាយ​ថា ទាហាន​អ៊ុយ​ក្រែ​នជាង ១០០.០០០​នាក់បាន​ស្លាប់។​ ប៉ុន្តែក្រោយមក​អ្នកនាំពាក្យ​សម្រាប់គណៈកម្មការ​អឺរ៉ុបបានបញ្ជាក់ថា ចំនួន​នោះ​ខុស​ទេ ហើយ​ទិន្នន័យ​នោះ​សំដៅ​ដល់​ចំនួន​ទាំង​អ្នកស្លាប់ ទាំង​អ្នករបួស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm