ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ថវិកាសរុបចំនួន ១៧១,៦៤១ដុល្លារអាមេរិកសម្រាប់ការសាងសង់អគារមត្តេយ្យសិក្សា ១ខ្នង ២បន្ទប់នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារក្នុងខេត្តបាត់ដំបង និងការសាងសង់អគារសិក្សា ១ខ្នង ៥បន្ទប់នៅអនុវិទ្យាល័យតានីក្នុងខេត្តកោះកុង។
នៅថ្ងៃទី០១ ខែធ្នូ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងមកពីស្ថាប័នទាំង២ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះនឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕



