ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ មេសា នេះ រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់សម្ភារៈបរិក្ខាពេទ្យ ដល់ក្រសួងសុខាភិបាល តាមរយៈកម្មវិធីប្រយុទ្ធប្រឆាំងជំងឺកូវីដ19។
ការផ្តល់ជំនួយនេះត្រូវបានធ្វើឡើងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្នុងគោលបំណងដើម្បីជួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ19នៅក្នុងប្រទេសកម្ពុជា។
សម្ភារៈបរិក្ខាពេទ្យដែលផ្តល់ឲ្យនៅពេលនេះរួមមាន RNA ExtractionKits ចំនួន18,750 SD Biosensor ចំនួន14,400 សំលីដើម្បីធ្វើការប្រមូលយកសំណាក (swap) ចំនួន42,000 និងសំភារៈមួយចំនួនទៀតដើម្បីចាំបាច់សម្រាប់ប្រើប្រាស់ក្នុងបន្ទប់ពិសោធន៍ ដើម្បីពិនិត្យរកមេរោគកូវីដ19 ដែលមានទឹកប្រាក់សរុបប្រមាណជា350,000ដុល្លារអាមេរិក។ សម្ភារៈបរិក្ខាពេទ្យទាំងនេះ នឹងត្រូវបានប្រើប្រាស់ដោយមន្ទីពិសោធន៍ជាតិនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកមេរោគកូវីដ19។