ចិន​ចាប់ផ្ដើម​ដក​វិធាន​ការបិទ​ខ្ទប់​ក្នុង​តំបន់​ជាច្រើន ទោះ​មាន​ករណី​ឆ្លង​ COVID-19 ​ខ្ពស់ ក្រោយ​ការតវ៉ា​

2022/12/02 05:47:53 pm        412

​ចិន៖ តំបន់​រាប់សិប​កន្លែង​នៅក្នុង​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​ចិន ពេលនេះ​បានចាប់ផ្ដើម​ដក​វិធាន​ការ​បិទ​ខ្ទប់​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស COVID-19 ទោះបី​មាន​ចំនួន​ករណី​ឆ្លង​ខ្ពស់​ក៏ដោយ​។ ​​ប្រទេស​ចិន​បាន​បង្ហាញ​សញ្ញា​ផ្លាស់ប្ដូរ​ក្នុង​ជំហរ​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 ខណៈ​ឈាន​ដល់​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​វីរុស​ ទោះបី​មាន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​ក៏ដោយ​។

​ស្រុក​រាប់​សិប​ទីតាំង​ក្នុង​ទីក្រុង Shanghai និង​ Guangzhou និង​ទីក្រុង​ជាច្រើន​ដែល​កំពុង​មើល​ឃើញ​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់ ត្រូវបាន​ដោះលែង​ចេញពី​វិធាន​ការបិទ​ខ្ទប់​នានាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​នេះ​។ សារព័ត៌មាន Xinhua បាន​រាយការណ៍​ថា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចិនទទួលបន្ទុក​ការ​ឆ្លើយតប​វីរុស COVID-19 បាន​ប្រាប់​ក្រុមមន្ត្រីសុខាភិបាលកាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​នេះប្រឈម​ដំណាក់កាល និង​បេសកកម្ម​ថ្មីក្នុងការ​គ្រប់គ្រង​វីរុស​រាតត្បាត​សកល ដោយ​ចង្អុលបង្ហាញ​ពី​ការ​កែសម្រួល​ ចំពោះ​យុទ្ធសាស្ត្រ​គ្មាន​ការឆ្លង​រាលដាល​វីរុស​ឬ “zero-Covid” របស់​ទីក្រុង​ប៉េកាំង ដែល​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ជាច្រើន​ថ្ងៃ​នៅ​ទូទាំងប្រទេស​។​

​វិធានការ​នេះមាន​ឡើង ខណៈ​ចិន​មើល​ឃើញ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​គោលនយោបាយ​គ្មាន​វីរុស Covid ​ឬ zero-Covid​។​ សូម​រម្លឹក​ថា ភាព​រំជើបរំជួលនេះ​បង្កឡើង​ដោយ​អគ្គិភ័យ នៅ​លើ​ប្លុក​អគារ​កម្ពស់​ច្រើននៅ​ភាគ​ខាងលិច​តំបន់​ស្វយ័ត Xinjiang ដែល​បានសម្លាប់​មនុស្ស ​១០​នាក់កាល​ពីសប្ដាហ៍​មុន។ ជន​ជាតិចិន​ភាគច្រើនបាន​ជឿថា ​ការ​រឹតត្បិត​ទប់ស្កាត់​វីរុស​យូរពេកនៅក្នុង​ទីក្រុង​នេះ ជា​កត្តា​បណ្ដាល​មានការ​ស្លាប់​នេះ ទោះបីជា​ក្រុម​អាជ្ញាធរ​បាន​ទាត់ចោល​ក៏ដោយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        350
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        349
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm