រុស្ស៊ី​និយាយ​ថា អាមេរិក និង​ណា​តូ​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/12/02 06:03:02 pm        431

​រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​កំពុង​ចូលរួម​ដោយ​ផ្ទាល់ ​ក្នុង​ជម្លោះ​ដែល​នៅតែ​បន្ត​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ចោទប្រកាន់​លោកខាងលិច​ពីបទ​ព្យាយាម​វាយកម្ទេច​រុស្ស៊ី​ចោល​ទាំងស្រុង​។

​លោក Lavrov បាន​ចង្អុល​បង្ហាញ​ថា ទីក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ប្រកាស​ជា​សាធារណៈ​ថា ​ពួកគេ​មិន​ត្រឹមតែ​ព្យាយាម​យកឈ្នះ​រុស្ស៊ី​នៅ​សមរភូមិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចង់​ឲ្យ​គេ​កម្ទេច​រុស្ស៊ី​ព្រម​គ្នា​ក្នុងនាម​ជា​តួអង្គ​សំខាន់ទៀតផង។ លោក​បាន​បន្ថែមថា មានការ​ពិភាក្សា​មួយចំនួន​ពី​មធ្យោបាយ​បែបណា ​ដែល​ពួកគេ​អាច​បំបែក​ទឹកដី​រុស្ស៊ីក្នុងចំណោម​សមាជិក​របស់​ពួកគេ​។ ​លោក Lavrov បាន​បញ្ជាក់ថា កុំ​និយាយថា​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូមិនបាន​ចូលរួម​ដោយផ្ទាល់ក្នុង​សង្គ្រាម​នេះ​ឲ្យ​សោះ។

អ្នក​ត្រូវបាន​ចូល​ពាក់ព័ន្ធ​ដោយផ្ទាល់ ដោយ​លោក​បាន​គូសបញ្ជាក់ថា លោកខាងលិច​មិន​ត្រឹមតែ​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ទីក្រុង Kiev ក្នុង​គោលបំណង​សម្លាប់​ជីវិត​ទាហាន​រុស្ស៊ីប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បណ្ដុះបណ្ដាល​ទាហាន​អ៊ុយ​ក្រែ​ន​នៅអង់គ្លេស អាល្លឺម៉ង់ និង​អ៊ីតាលី​ទៀតផង​។ ​លោក​បាន​បន្ថែមថា ក្រៅតែពី​ទាហាន​ស៊ីឈ្នួល ក៏មាន​ក្រុម​អ្នក​បណ្ដុះបណ្ដាល​លោកខាងលិច​ជាច្រើន​ផងដែរ ដែល​កំពុងធ្វើការ​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន និង​កំពុង​បង្ហាញ​ទាហាន​ពី​របៀប​បាញ់​អាវុធ ​“trinkets” ដែល​ត្រូវបាន​ផ្គត់ផ្គង់​ឲ្យ​ប្រទេស​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm