ចិន៖ ការមិនពេញចិត្តក្នុងចំណោមអ្នកស្រុកចំពោះវិធានការគ្រប់គ្រងវីរុស Covid-19 ក្នុងប្រទេសចិនគឺផ្ដោតសំខាន់ទៅលើតម្រូវការធ្វើតេស្តវីរុស និងចំណុចសំខាន់នៃរឿងនេះទើបធ្វើឲ្យមានការផ្ទុះកំហឹង។

យោងតាមការបកប្រែចេញពីភាសាចិនរបស់សារព័ត៌មាន CNBC ដោយមានការផ្សព្វផ្សាយច្រើននៅលើបណ្ដាញសង្គមវៃប៉ូ (Weibo) ជាផ្នែកមួយនៃ version របស់ Twitter នៅចិនកាលពីព្រឹកថ្ងៃអង្គារដោយសរសេរថា ប្រសិនបើការធ្វើតេស្តរកវីរុសខុសឥតឈប់បែបនេះ ជំងឺរាតត្បាតសកលនេះអាចនឹងគ្មានថ្ងៃបញ្ចប់ឡើយ។ ដោយសរសេរបន្តថា វាសំដៅដល់មាតិកាព័ត៌មាននៃទស្សនៈដែលត្រូវបានគេលុបចោល ពេលនេះចេញពីប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសារព័ត៌មាន People’s Daily ជាកាសែតរបស់គណបក្សកុំម្មុយនីស្តចិន។
អត្ថបទនេះបានបញ្ចេញឧទាហរណ៍មួយចំនួននៃលទ្ធផលខុស ក្នុងការធ្វើតេស្តរកវីរុសនៅទូទាំងប្រទេសក្នុងឆ្នាំនេះរួមទាំងនៅទីក្រុង Shanghai និង Beijing។ អត្ថបទនេះបានព្រមានថា ការរាយការណ៍ក្លែងក្លាយពីលទ្ធផលធ្វើតេស្តរកមេរោគទីបំផុត ធ្វើឲ្យមានការឆ្លងរាលដាលកាន់តែខ្លាំង ដែលនាំទៅរកការធ្វើតេស្តជាច្រើនជុំទៀត ហើយវិធានការបិទខ្ទប់ជាច្រើនខែទំរាំបិទបញ្ចប់៕
អត្ថបទ៖ សុខមាន