អភិបាលរាជធានី និងរដ្ឋធានីអាស៊ានប្រជុំពេញអង្គ ពង្រឹងកិច្ចសហការអាស៊ានតាមរយៈការជំរុញការកសាងទីក្រុងឆ្លាត

2022/12/02 01:19:35 pm        493

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន បានអញ្ចើញឡើងលើ​ប្រធាន​បទ«ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត​ មានភាពធន់ និង​មានចីរភាពប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី»។

ក្រោយបញ្ចប់ពិធីបើកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៃ​កិច្ចប្រជុំ​ព្រឹត្តិការ​អភិបាលរាជធានី​ និងរដ្ឋធានីអាស៊ាន នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង​លោកស្រីបណ្ឌិត ប៊ែណាឌៀ អ៊ីរ៉ាវ៉ាទី ជិនដ្រាដេវី អគ្គលេខាធិការសមាគមទីក្រុង និងរដ្ឋបាល​មូលដ្ឋាន ប្រចាំតំបន់អាស៊ី ​និងប៉ាស៊ីហ្វិក ​និងវេទិកាអភិបាលក្រុងអាស៊ាន បានដឹកនាំកិច្ចប្រជុំពេញ​អង្គលើប្រធានបទ​ «ការពង្រឹងកិច្ចសហការអាស៊ាន​ តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មាន​ភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី»។

ឯកឧត្តម ឃួង ស្រេង ​មានប្រសាសន៍ថា កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន មានការ​ចូលរួមពីអភិបាលរាជធានី-រដ្ឋធានីចំនួន៩ ​នៃប្រទេសជាសមាជិកអាស៊ាន និងអភិបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងគណៈប្រតិភូនៃបណ្តាទីក្រុងអាស៊ាន ចំនួន ៤៣ ទីក្រុង អង្គការ-សមាគមអន្តរជាតិ ​៧ស្ថាប័ន និងបណ្តាខេត្ត ក្រុង ​ទូទាំងប្រទេសកម្ពុជា ​សរុបមានគណៈប្រតិភូជាតិ និង​អន្តរជាតិប្រមាណជាង ៤០០ នាក់។

ឯកឧត្តម ឃួង ស្រេង បន្តថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នកំពុងទទួលរងនូវសម្ពាធ នគរូបនីយកម្ម កំណើនប្រជាសាស្ត្រ ការពង្រីកទីក្រុង ​និងការប្រែប្រួលអាកាសធាតុ ជាពិសេស​កំពុងប្រឈមមុខទៅនឹងបញ្ហាថ្មី នៃការអភិវឌ្ឍ តាមបែបទំនើប ដែលជារលកនៃសកល​ភាវូបនីយកម្ម គួបផ្សំនឹងវិបត្តិ បង្កឡើងដោយជំងឺកូវីដ-១៩ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែល​បានបង្កើតជាតម្រូវការ បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មី១ ទាមទារឱ្យយើងត្រូវគិតគូរ​រៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតប ដើម្បីឈានទៅសម្រេចបានទីក្រុងមួយ ដែលមិនត្រឹមតែមាន​ភាពធន់ប៉ុណ្ណោះទ ប៉ុន្តែថែមទាំងមានចីរភាព និងឆ្លាតវៃ ។

ឯកឧត្តម ឃួង ស្រេង ជឿជាក់ថា បណ្តារាជធានី និងរដ្ឋធានីអាស៊ាន ទីក្រុងសម្ព័ន្ធមេត្រី និង​បណ្តាទីក្រុងអាស៊ានទាំងអស់ ​ក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមទាំងនេះដូចគ្នាផងដែរ។ សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ក្រោយពេលចូលជាសមាជិក នៃបណ្តាញទីក្រុងវៃឆ្លាតអាស៊ាន គណៈអភិបាលរាជធានីភ្នំពេញ ​បានចូលរួមតាក់តែងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពី ​ទីក្រុងឆ្លាត និង មានចីរភាពរាជធានីភ្នំពេញ ឆ្នាំ២០២២-២០២៥ សំដៅលើកកម្ពស់គុណភាពរស់នៅ​របស់​ប្រជាជន​ក្នុងទីក្រុង បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ក៏ដូចជាប្រសិទ្ធភាពក្នុងការផ្ដល់សេវា​សាធារណៈជាសារវន្ត​ជូនដល់ប្រជាពលរដ្ឋ ​និងដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចរបស់រាជធានីភ្នំពេញ ដោយ​ផ្តោត​លើស​សរស្ដម្ភចំនួន ៥ រូមមាន ១. ការ​ប្រើប្រាស់​ដីធ្លី ២. សុវត្ថិភាព ​និងសន្តិភាព ៣. ចរាចរណ៍​ក្នុងទីក្រុង ៤. បរិស្ថានរស់នៅវៃឆ្លាត ​និង៥. អភិបាលកិច្ចឌីជីថល។

ឯកឧត្តម ឃួង ស្រេង បន្តថា ​ការអនុវត្តគម្រោងទីក្រុងឆ្លាត​ គឺជាតម្រូវការចាំបាច់ដែល​អាច​ជួយ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មានលទ្ធភាពកាន់​តែច្រើនក្នុងការដោះស្រាយបញ្ហាប្រឈមនានា​ ប្រកប ដោយ​ប្រសិទ្ធភាព ​លើបញ្ហាដែលកើតចេញពីភាពរីកចម្រើន​យ៉ាងរហ័ស ​នគរូបនីយកម្ម និង​កំណើន​ប្រជាជនក្នុងទីក្រុង។

ឯកឧត្តម ឃួង ស្រេង ​បានបញ្ជាក់ថា ប្រធាន​បទសម្រាប់កិច្ចប្រជុំនាពេលនេះ គឺសុទ្ធសឹងតែផ្តោត​សំខាន់​លើកិច្ចសហប្រតិបត្តិការរួមគ្នា ​ដើម្បីសម្រេចបានគោលដៅរួម ​ពោលគឺការកសាងទីក្រុងឆ្លាត មាន​ភាពធន់ ​និងមានចីរភាព ​ជាពិសេសការ​ឆ្លុះបញ្ចាំង​ពី​មូលបទនៃកិច្ចប្រជុំកំពូលអាស៊ាន លើក​ទី៤០-៤១ ដែលទើបកន្លងផុតទៅថ្មីៗនេះ ​គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈម​ទាំង​អស់គ្នា» ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am