ការរត់ម៉ារ៉ាតុង និងជិះកង់កម្សាន្តក្រោមម្លប់សន្តិភាព សម្រាប់អបអសាទរពិធីអុំទូក នៅក្រុងកំពង់ឆ្នាំង

2022/12/02 08:35:58 pm        225

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាព្រឹត្តិការណ៍​ដែលពុំធ្លាប់​មាន​នៅ​ខេត្ត​កំពង់ឆ្នាំង ដែលរដ្ឋបាលខេត្តបានរៀបចំពិធីអុំទូក បាញ់កាំជ្រួច ហើយនៅ​ថ្ងៃដំបូង នៃ​ពិធី​គឺកា​រ​ជិះកង់ និងរត់កម្សាន្តក្រោមម្លប់សុខសន្តិភាព និងមានការចេញដំណើរពីសាលាខេត្ត ទៅតាម​ផ្លូវ​ទៅ​ផ្សារ​ក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងវិលមកទីតាំអសាលាខេត្តវិញ ដោយមាន​យុវជន​ចូលរួម​ប្រមាណជាង ៥០០នាក់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍​ដែល​ពុំធ្លាប់​មាន​នៅ​ខេត្តកំពង់ឆ្នាំងយើង បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរាជធានីខេត្តទាំងអស់ ប្រារព្ធ​ពិធី អុំទូក បាញ់កាំជ្រួចនៅតាមខេត្តរៀងៗខ្លួន។ ក្នុងនោះ​ក៏មាន​ទូក​មក​ពី​តាម​ខេត្ត​មួយ​ចំនួន​ជុំវិញបឹងទន្លេសាប បានមកចូលរួមប្រណាំងរួមមានខេត្តកែប កំពង់ចាម កំពង់ស្ពឺ ស្វាយរៀង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ និងខេត្តកណ្តាល ។

តំណាងយុវជនក្នុងខេត្តបានបញ្ជាក់ថា៖ នេះគឺជាវប្បធម៌ថ្មីមួយរវាងខេត្ត និងខេត្ត ដើម្បី​រក្សា​វប្បធម៌​ប្រពៃណីខ្មែរ ក្រោមម្លប់សុខសន្តិភាព ធ្វើយ៉ាងណាអោយ​ប្រជាពលរដ្ឋ​មាន​ភាព​សប្បាយ​រីករាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ធ្វើឲ្យប្រទេសជាតិយើងមាន សុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ រីឯប្រជាពលរដ្ឋរស់នៅមានសុខសាន្តគ្រប់គ្នា ។

នៅក្នុង​ព្រឹត្តិការណ៍អុំទូករយៈពេល២ថ្ងៃនេះ មានការប្រណាំងទូក រត់ម៉ារ៉ាតង់ ប្រណាំងកង់ ប្រដាល់សេរី ល្បុកក្តតោ ពិសេសគឺតំបន់ត្រជាក់ ស្តង់លក់ទំនិញគ្រប់ប្រភេទ កន្លែងសម្រាប់​កម្សាន្ត​សប្បាយ​ជាច្រើនទៀត និងមានការប្រគុំតន្រ្តីចំនួន៤ទីតាំងធំៗផងដែរ ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        355
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm