ពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលដំណើរទស្សនកិច្ចសម្តេចនាពេលខាងមុខ

2022/12/02 08:38:55 pm        433

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ​ដែលកំពុងរស់នៅ និងសិក្សានៅតំបន់អឺរ៉ុបជាច្រើននាក់​បានកំពុង​ត្រៀម​ខ្លួនរួចជា ស្រេចក្នុងការទទួល​បដិសណ្ឋារកិច្ច​ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ​ទៅកាន់តំបន់អឺរ៉ុបនាថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល ​រំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប។

តាមរយៈវិដេអូឃ្លីប ដែលបានចេញដាច់ដោយ​ឡែកពីគ្នា ហើយទូរទស្សន៍BTV News ទទួល បាន​ជាបន្តបន្ទាប់នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ​ បងប្អូនខ្មែរ​ទាំងនោះ​បានលើកឡើងថា ពួកគេ​ពិតជា​សប្បាយចិត្តយ៉ាងខ្លាំង​បន្ទាប់​ពីបានដឹងថា សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីកម្ពុជា នឹង​បំពេញ​ទស្សនកិច្ចនៅទីក្រុងប្រួហ្សែល ​ប្រទេសប៊ែលហ្សិក ​ហើយបើទោះបី​ដំណើរទស្សនកិច្ចរបស់​សម្តេចឆ្ងាយពីពួកគេរស់នៅ ​និងចំថ្ងៃដែលពួកគេកំពុងធ្វើការក្តីក៏បងប្អូនទាំងនោះ នឹងទៅទទួល​សម្តេច​ដោយស្មោះស្ម័គ្រ​ និងសុខចិត្ត ​ដោយសារតែ​ពួកគេ​បាន​ស្រលាញ់​គោរព​សម្តេច ដែលជា​មេដឹកនាំ​ប្រទេសប្រកបដោយសុខសន្តិភាពពេញលេញ​និងការអភិវឌ្ឍជាបន្តបន្ទាប់ ហើយមួយវិញ​ទៀត​ក៏បានផ្តល់ឱកាសឲ្យពួកគេបានរៀនសូត្រនៅក្រៅ ​ប្រទេសផងដែរនោះ។

តាមរយៈវីដេអូឃ្លីបនេះដែរ ប្រជាពលរដ្ឋខ្មែរ ​ដែលកំពុងរស់នៅតំបន់អឺរ៉ុបទាំងនោះក៏បាន ថ្លែង​កោតសរសើរ​ចំពោះភាពដឹកនាំរបស់សម្តេចតេជោ ​ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤០ និង៤១ រួមនិងកិច្ចប្រជុំដទៃទៀតទទួល​បានផ្លែផ្កាយ៉ាងត្រចះត្រចង់ ប្រកបដោយសុវត្ថិភាព​គួរជាទីមោទន ​ខណៈកិច្ចប្រជុំកំពូលដ៏ធំនេះមានថ្នាក់ដឹកនាំ​ប្រទេសមហាអំណាច​ និងអង្គការធំៗ​មួយចំនួន​បានចូលរួម ដូចជាអាមេរិក ​ចិន ជប៉ុន កូរ៉េខាងត្បូង អង្គការសហប្រជាជាតិនិងប្រទេស​ជា​ច្រើនទៀតដែលជាសម្ព័ន្ធមិត្តរបស់អាស៊ាននោះ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm