មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប បានបើកដំណើរការឡើងវិញនៅទីតាំងថ្មី

2022/12/02 08:59:56 pm        288

សៀមរាប៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប បានបើកដំណើរការជាផ្លូវការឡើងវិញនៅទីតាំងថ្មី។ ​ការបើកដំណើរការនេះប្រព្រឹត្តិទៅនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២។

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាប ​បានបើកដំណើរឡើងវិញ ក្រោយ​ផ្លាស់​ពីទីតាំង​នៅជាប់មន្ទីពេទ្យបង្អែកខេត្ត ​មកនៅកន្លែងថ្មីដែលជាដីរបស់ក្រសួង​សង្គមកិច្ច​ផ្ទាល់តែម្តង។

ក្នុងឱកាសដាក់ដំណើរការនៅទីតាំងថ្មីនេះ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជានាយកនៃមូលនិធិជនពិការ ​បានថ្លែងថា ​វាជាការ​វិវត្តន៍​ស្របទៅនឹងកំណើននៃតម្រូវការ​សេវា​ស្តារលទ្ធភាពពលកម្មកាយសម្បទា ​ក៏ដូចជាចូលរួមគាំទ្រដល់ជនពិការក្នុងជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពថ្លៃថ្នូរនិងស្មើភាពគា្នក្នុងសង្គម។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់កិច្ចសហការក្នុងភាពជាដៃគូ របស់រដ្ឋាភិបាលនិងប្រជាជន​អូស្រ្តាលី ​តាមរយៈកម្មវិធីACCESS ក៏ដូចជាអាជ្ញាធរ ​និងដៃគូពាក់ព័ន្ធផ្សេងទៀតចំពោះការគាំទ្រ ដល់មូលនិធិជនពិការ ​មជ្ឈមណ្ឌលស្ដារ ​ក៏ដូចជាដល់ជនពិការនៅកម្ពុជា។

ក្នុងឱកាសដដែលនេះ ឯកឧត្តម ផាប្លូ កាង ឯកអគ្គរាជទូតនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បាន​លើកឡើងដែរថា ​ក្នុងភាពជាដៃគូអភិវឌ្ឍន៍​ រដ្ឋាភិបាលអូស្រ្តាលី តែងតែគាំទ្រលើសកម្មភាព​នានា​ដែលសំដៅដល់ការលើកកម្ពស់សមភាព ​សុខភាព​ និងស្តារលទ្ធភាពពលកម្មដល់ប្រជាជនកម្ពុជា ដូចជាអ្វីដែលមាននៅទីនេះ ​គឺរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS ​បានចូលរួមជាថវិកា​បដិភាគ​ជាមួយមូលនិធិជនពិការ ក្នុងការកសាង​ និងរៀបចំអាគារនៃមជ្ឈមណ្ឌលស្តារខេត្តសៀមរាប​នេះឡើងវិញ។

កន្លងមក មជ្ឈមណ្ឌលស្តារខេត្តសៀមរាប ​មានជនពិការចំនួនជាង ៨,០០០នាក់ បានមកទទួលសេវា​ស្តារ​ពី​មជ្ឈមណ្ឌលនេះ ​គិតចាប់តាំងពីឆ្នាំ១៩៩១មក​ ហើយចំនួននេះនៅមានចំនួនទាបនៅឡើយ​បើប្រៀបធៀបនឹងតម្រូវការជាក់ស្តែងរបស់ជនពិការក្នុងខេត្តសៀមរាប និងខេត្តជាប់ព្រំប្រទល់​ផ្សេងទៀត ​ដោយសារកង្វះនៃការផ្សព្វផ្សាយអំពីសេវាស្តារ​ កង្វះកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ តម្រូវ​ការនៃឧបករណ៍ជំនួយរួមទាំងរទេះរុញមានការកើនឡើង និងធនធានមនុស្ស​និងធនធាន​ថវិកានៅមានកម្រិត៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm