ការរត់ម៉ារ៉ាតុង និងជិះកង់កម្សាន្តក្រោមម្លប់សន្តិភាពសម្រាប់អបអសាទរពិធីអុំទូក នៅក្រុងកំពង់ឆ្នាំង

2022/12/02 10:19:19 pm        53

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាព្រឹត្តិការណ៍ដែលពុំធ្លាប់មាននៅខេត្តកំពង់ឆ្នាំង ដែលរដ្ឋបាលខេត្ត បានរៀបចំ ពិធីអុំទូក បាញ់កាំជ្រួច ហើយនៅថ្ងៃដំបូងនៃពិធីគឺការជិះកង់ និងរត់កម្សាន្តក្រោមម្លប់ សុខសន្តិភាព និងមាន ការចេញដំណើរ ពីសាលាខេត្ត ទៅតាមផ្លូវទៅផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងវិលមកទីតាំអសាលាខេត្តវិញ ដោយមានយុវជន ចូលរួមប្រមាណជាង៥០០នាក់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដែលពុំធ្លាប់មាននៅខេត្តកំពង់ឆ្នាំងយើង បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរាជធានីខេត្តទាំងអស់ ប្រារព្ធពិធី អុំទូក បាញ់កាំជ្រួចនៅតាមខេត្តរៀងៗខ្លួន។ ក្នុងនោះក៏មានទូកមកពីតាមខេត្តមួយចំនួនជុំវិញបឹងទន្លេសាប បានមកចូលរួមប្រណាំងរួមមានខេត្តកែប កំពង់ចាម កំពង់ស្ពឺ ស្វាយរៀង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ និងខេត្តកណ្តាល ។

តំណាងយុវជនក្នុងខេត្តបានបញ្ជាក់ថា៖ នេះគឺជាវប្បធម៌ថ្មីមួយរវាងខេត្ត និងខេត្ត ដើម្បីរក្សាវប្បធម៌ប្រពៃណីខ្មែរក្រោមម្លប់សុខសន្តិភាព ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិយើងមាន សុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រីឯប្រជាពលរដ្ឋរស់នៅមានសុខសាន្តគ្រប់គ្នា ។

នៅក្នុងព្រឹត្តិការណ៍អុំទូករយៈពេល២ថ្ងៃនេះ មានការប្រណាំងទូក រត់ម៉ារ៉ាតង់ ប្រណាំងកង់ ប្រដាល់សេរី ល្បុកក្តតោ ពិសេសគឺតំបន់ ត្រជាក់ ស្តង់លក់ទំនិញគ្រប់ប្រភេទ កន្លែងសម្រាប់កម្សាន្តសប្បាយជាច្រើនទៀត និងមានការប្រគុំតន្រ្តីចំនួន៤ទីតាំងធំៗផងដែរ ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm