បណ្តាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនចាប់ផ្តើមទទួលបានការធ្វើប័ណ្ណ ប.ស.ស របបថែទាំសុខភាព

2022/12/02 11:34:53 pm        767

ភ្នំពេញ៖ បណ្តាអ្នករត់ម៉ូតូ និងម៉ូតូកង់បីឬ តុកតុក ដឹកអ្នកដំណើរនៅក្នុងរាជធានីភ្នំពេញមួយចំនួន ស្ថិតក្នុងបណ្តាញសមាគមអង្គការសង្គមស៊ីវិល បាននាំគ្នាចុះឈ្មោះធ្វើបណ្ណបេឡាជាតិ​សន្តិសុខ​សង្គម ហៅកាត់ប័ណ្ណ ប.ស.ស នៅតាម បណ្តាខ័ណ្ឌនានា​នៅក្នុងរាជធានីភ្នំពេញ ដើម្បីទទួលបានរបបថែទាំសុខភាព ។

បើតាម អ្នករត់ម៉ូតូ និងតុកតុក នៅខ័ណ្ឌមានជ័យ ថ្លែងប្រាប់BTV នៅថ្ងៃទី២ ខែធ្នូនេះ បានថ្លែង​អំណរអរគុណរាជរដ្ឋាភិបាល​ ដែលបានពង្រីកសេវាផ្តល់ ប័ណ្ណប.ស.ស មកដល់បណ្តា​អ្នក​ប្រកប​របរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ដើម្បីទទួល​បានការព្យាបាលពិនិត្យសុខភាព ​និងព្យាបាលជំងឺ នៅ​តាមមូលដ្ឋានសុខាភិបាល​ដោយមិនគិតថ្លៃ ​ហើយការមកធ្វើប័ណ្ណ ប.ស.ស នេះបានគឺ ដោយសារ សមាគមប្រធាន​បណ្តាញរបស់គេកោះហៅឲ្យធ្វើ។

បើតាមឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) ថ្លែងថា ​អ្នករត់ម៉ូតូកង់បី ​និងប្រកបរបររត់​តុកតុក​នានា​ អាចចុះឈ្មោះ ធ្វើប័ណ្ណ ប.ស.ស ​បានលុះត្រា ករណីទី១ អ្នករត់ម៉ូតូកង់បី ​ឬអ្នករត់តុកតុកនោះ ធ្វើការងារនៅក្នុង​សមាគម​អង្គការស៊ីវិល ហើយសមាគមនោះត្រូវបង់វិភាគទានទៅឲ្យ​ប.ស.ស ​ជារៀងរាល់ខែ ​ហើយករណីទី២ អ្នករត់ម៉ូតូកង់បី​ និងតុកតុកនៅក្នុងសមាគមផ្សេងទៀត​ ចូលរួមអនុវត្តគម្រោងសាកល្បងរបស់ ប.ស.ស ​ដែលអនុញ្ញាតឲ្យពួកគាត់បង់វិភាគទានដើម្បីទទួលបាន ប័ណ្ណប.ស.ស ។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ បញ្ជាក់ថា ការពិតទៅ ​គម្រោងសាកល្បងឲ្យអ្នក​ប្រកបរបរសេដ្ឋកិច្ច​ក្រៅប្រព័ន្ធជាពិសេសលើអ្នកប្រកបរបបរត់ម៉ូតូកង់បីនោះ ​អាចទទួលបានប័ណ្ណប.ស.សនោះ នឹង​ចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលខែធ្នូឆ្នាំ២០២២នេះតទៅ។

បើតាមប្រធានបណ្តាញអ្នករត់ម៉ូតូកង់បី ដែលសុំមិនបង្ហាញបានឲ្យដឹងថា ​គ្រប់អ្នករត់ម៉ូតូ និងតុកតុក បានអបសាទរចំពោះ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)ដែលបាន​បើកការអនុវត្ត​គម្រោង​សាកល្បងផ្តល់ប័ណ្ណប.ស.ស សម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ខណៈលក្ខខ័ណ្ឌ នៃធ្វើបណ្ណ​ប.ស.ស ​បានកំណត់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា​ប្រមាណ ១០០០នាក់​សាកល្បង ហើយតម្រូវឲ្យមានការបង់វិភាគទាន៤ដុល្លាអាមេរិកក្នុងមួយខែ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        47
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm