ស្ថាប័នអប់រំនៅជប៉ុន មកសហការជាមួយស្ថាប័នមួយចំនួននៅកម្ពុជា ដោយផ្តោតសំខាន់លើធុរកិច្ច

2022/12/03 12:35:42 am        795

ភ្នំពេញ៖ Yokohama Management school based on philosophy ជាស្ថាប័នអប់រំនៅប្រទេសជប៉ុន នៅថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២នេះ បានមកសហការដោយចុះអនុស្សរណៈជាមួយ​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន។

ការចុះអនុស្សរណៈយោគយល់រវាង Yokohama Management school based on philosophy និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ធ្វើឡើងក្នុងគោលបំណង​រាប់បញ្ចូលទាំងទាំងការផ្តល់ថវិកាឧបត្ថម្ភ ទៅដល់​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC ដើម្បីប្រើប្រាស់ក្នុងការបកប្រែសៀវភៅរបស់លោក Inamori ដែលមានចំណងជើងថា "Ikikata"ពីភាសាជប៉ុនមកជាភាសាខ្មែរ និងបោះពុម្ពផ្សាយសៀវភៅ ដែលបានបកប្រែនោះនៅក្នុងប្រទេសកម្ពុជា។

រីឯការចុះ​ហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន គឺក្នុងគោលបំណងបង្កើតឱកាសរួមគ្នារវាងភាគីជប៉ុន និងកម្ពុជា ដោយផ្អែកលើទស្សនវិជ្ជាធុរកិច្ចរបស់លោក Inamori និងទស្សនវិជ្ជាអាជីវកម្មកម្ពុជាដោយផ្អែកលើព្រះពុទ្ធសាសនា។

លើសពីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ កម្មវិធីក៏មានវគ្គចែករំលែកចំនួនបីអំពីទស្សនវិជ្ជា និងក្រមសីលធម៌អាជីវកម្ម ដែលចែករំលែកដោយលោក Hamada Soichiro តំណាង Yokohama Management school based on philosophy ឯកឧត្ដមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន រួមទាំងអ្នកជំនាញជាច្រើនផ្សេងទៀត។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ក៏មានការរំពឹងថា​នឹងធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនកាន់តែមានការរីកចម្រើនបន្ថែមទៀត រវាងកម្ពុជា និងជប៉ុន តាមរយៈការផ្លាស់ប្តូរគំនិតក្នុងវិស័យធុរកិច្ច។ ជាពិសេស គឺស្របពេលដែល​ប្រទេសកម្ពុជា និងជប៉ុន នឹងប្រារព្ធខួបលើកទី​៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៣​ខាងមុខនេះ។ ជាមួយគ្នានេះដែរ ការបង្កើតឱកាសសិក្សា ការបកប្រែ និងការបោះពុម្ពសៀវភៅរបស់លោក Inamori នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ធុរកិច្ចជននៅកម្ពុជា ក្នុងការលើកកម្ពស់ក្រមសីលធម៌អាជីវកម្មរបស់ពួកគេ៕អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm