សហគ្រិនដែលឈ្នះពីការប្រកួតប្រជែង បានកំពុងចូលរួមលើកស្ទួយដល់វិស័យឧស្សាហកម្មកម្ពុជា

2022/12/02 06:02:48 pm        1.1 K

ភ្នំពេញ៖ សហគ្រិនឆ្នើម ដែលទទួលបានជោគជ័យ ពីការប្រកួតប្រជែងទទួលបានវិញ្ញាបនបត្រដណ្តើមយកពានរង្វាន់ ស៥ និងឧស្សាហកម្មបៃតងកម្ពុជា ចំនួន ៤៥ក្រុមហ៊ុន បានកំពុងចូលរួមជម្រុញការអភិវឌ្ឍឧស្សាហកម្ម ឆ្ពោះទៅរកបរិស្ថានបៃតង ធន់នឹងការប្រែប្រួលអាកាសធាតុ និងជាការចូលរួមលើកស្ទួយដល់វិស័យឧស្សាហកម្ម​នៅកម្ពុជា មានការអភិវឌ្ឍឈានមុខ និងប្រកបដោយនិរន្តភាព។

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រកាសជយលាភី ចែកវិញ្ញាបនបត្រ និងប្រគល់ពាន់រង្វាន់ឧស្សាហកម្មបៃតង ដល់សហគ្រិនឆ្នើមដែលមានអាជីវកម្មខុសៗគ្នា ដែលគម្រោងឧស្សាហកម្មបៃតងនេះ បង្កើតឡើងសម្រាប់ជួយគាំទ្រ និងលើកទឹកចិត្តដល់ឧស្សាហកម្ម រោងចក្រ សហគ្រាស ឲ្យអនុវត្តគោលការណ៍ សកម្មភាពបៃតងដូចជា ការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ទឹក ថាមពល និងកាកសំណល់ ពោល គឺគម្រោងនេះ បានជួយលើកកម្ពស់​ដល់កិច្ចដំណើរការផលិតកម្ម និងការប្រកួតប្រជែងនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មដែលកំពុងប្រតិបត្តិនៅកម្ពុជា។

ពាក់ព័ន្ធការអនុវត្តគម្រោងឧស្សាហកម្មបៃតង គឺមានសារៈសំខាន់ណាស់ ជាពិសេសការកាត់បន្ថយការបំពុល ការប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងជាដាស់តឿន ដល់រោងចក្រ សហគ្រាស ចូលរួមជាមួយសកម្មភាពសង្គម, ដោយក្នុងនោះការអនុវត្តគម្រោងនេះរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​នាពេល​កន្លង​មក, ចំពោះរោងចក្រ សហគ្រាស ដែលបានចូលរួម គឺទទួលបានជោគជ័យក្នុងកិច្ចដំណើរការ​ខ្សែច្រវ៉ាក​ផលិតកម្ម​យ៉ាងខ្លាំងក្លា។

សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០២១ កន្លងមកនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ស្ថិតក្រោមគម្រោង ស្តីពី «ការអភិវឌ្ឍដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន» ដល់វិស័យឯកជន ដោយសហការរៀបចំធ្វើការវាយតម្លៃ និង​ដាក់ពិន្ទុលើរោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ចំនួន ២៧ ដែលបានចូលរួម​ក្នុងកម្មវិធី​ពាន​រង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២១ ចំណែកនៅចុងឆ្នាំ ២០២២ នេះ ក្រសួង​នឹងលើកយក​គម្រោង​ថ្មីៗ​បន្តទៀត ដើម្បីការប្រកួតប្រជែងឧស្សាហកម្មបៃតង សម្រាប់ឧស្សាហកម្ម រោងចក្រ សហគ្រាស៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am